បរទេស៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ទូរស័ព្ទដៃ iPhone 7 នឹងមានលក្ខណៈពិសេស ច្រើនជាង ទូរស័ព្ទដៃ iPhone ជំនាន់មុនៗ ហើយវា នឹងមិនជ្រាបទឹក ទៀតទេ។


រូបតំណាង ទូរស័ព្ទដៃ iPhone 7

គួររំលឹកផងដែរថា គេធ្លាប់បានធ្វើតេស្ត ទៅលើទូរស័ព្ទដៃ iPhone 6S និង iPhone 6S Plus រួចមកហើយ ដោយបានបញ្ជាក់ យ៉ាងច្បាស់ថា វាមិនជ្រាបទឹកឡើយ ហើយក៏មានរបាយការណ៍ បានបង្ហាញថា លក្ខណៈពិសេស មិនជ្រាបទឹក នៅលើទូរស័ព្ទដៃ iPhone 6S និង iPhone 6S Plus នេះ គឺត្រូវបានធ្វើឡើង ដោយសំងាត់ ទុកជាការសាកល្បង សម្រាប់ដាក់ប្រើប្រាស់ ជាផ្លូវការ ក្នុងទូរស័ព្ទដៃ iPhone 7។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Apple ទំនងជានឹងប្រកាស ពីលក្ខណៈពិសេស មិនជ្រាបទឹក នៃទូរស័ព្ទដៃ iPhone 7 នេះ នៅថ្ងៃដែល ទូរស័ព្ទដៃ iPhone 7 បញ្ចេញលក់ជាផ្លូវការ នៅក្នុងឆ្នាំ ២០១៦នេះ។


រូបតំណាង ទូរស័ព្ទដៃ iPhone 7

ជាមួយគ្នានេះដែរ ក៏មានពាក្យចចាមអារាម លេចលឺមកផងដែរថា ទូរស័ព្ទដៃ iPhone 7 នឹងមានលក្ខណៈពិសេសៗ ជាច្រើនទៀត ដូចជា សាកថ្មដោយមិនចាំបាច់ ប្រើប្រាស់ខ្សែ (Wireless Charging) , ប្តូររន្ធដោតខ្សែ សាកថ្ម (Lightning Port) ទៅជារន្ធ USB Port វិញ , មានកាមេរ៉ាក្រោយ ចំនួន ២ (Dual rear cameras with optical zoom) និង មានមុខងារ សំគាល់ម្រាមដៃ (Fingerprint Recognition) នៅលើផ្ទៃអេក្រង់ ជាដើម។

ជាងនេះទៅទៀត ទូរស័ព្ទដៃ iPhone 7 នឹងរចនាឡើង ឲ្យមានរូបរាងស្តើង ហើយអាចនឹង លែងមានប៊ូតុង Home ទៀតហើយ ដើម្បីធ្វើឲ្យ ទំហំអេក្រង់ កាន់តែធំ ជាងមុន៕


រូបតំណាង ទូរស័ព្ទដៃ iPhone 7

សូមទស្សនាវីដេអូ នៃការធ្វើតេស្ត ទៅលើទូរស័ព្ទដៃ iPhone 6S និង iPhone 6S Plus៖

ប្រភព ៖ បរទេស

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]