យោងទៅតាមសារពត៌មានរបស់ ឆាយណាប៊ិស បានឲ្យដឹងថា តារាសម្ដែង Li Bingbing ត្រូវបានគេអញ្ជើញចូលរួម ក្នុងកម្មវិធីមួយតែនាង ត្រូវបានគេលួចថតរូបបាន ខណៈពេលដែលនាងកំពុងតែសម្លឹងមើលទៅ ដើមទ្រូងនារីម្នាក់ដែលកំពុងតែធ្វើការ សំណេះសំណាលជាមួយនឹងនាង។

តារាសម្ដែងវ័យ ៣៩ឆ្នាំនេះ ត្រូវបានអញ្ជើញនៅក្នុង ការបើកកម្មវិធីមួយដែល និយាយទាក់ទងទៅនឹង​ ការច្នៃម៉ូតថ្មីៗរបស់ ម៉ាកល្បីៗ។ នៅក្នុងថ្ងៃនោះផងដែរ នាងបានស្ថិតនៅក្នុងសំលៀកបំពាក់ ដ៏ថ្លៃថ្នូរនិងស្រស់ស្អាត ជាមួយនឹងការពាក់ អាវពណ៌ស ដែលធ្វើឡើងពី សំពត់សូត្ររួមជាមួយនឹង ប៉ាក់ពណ៌៌ស។ ប៉ុន្ដែអ្វីដែលមិននឹកស្មានដល់នោះ គឺនារីសិចស៊ីម្នាក់ ដែលមាននាមជាអ្នក បកប្រែបានពាក់រ៉ូបដ៏សិចស៊ី ដែលមានកជ្រៅ បានទាញការចាប់អារម្មណ៍ពី ទស្សនិកជាជាងមើលតារាសម្ដែងនេះ ដោយនាងបានធ្វើការរាក់ទាក់ជាមួយនឹង ចាហ្វាយរបស់នាងដែលជាជនជាតិបរទេស ក្នុងពេលនោះ Li Bingbing ក៏សម្លឹងមើលនាងដូចគ្នា ។

តើប្រិយមិត្ដគិតថា អ្នកបកប្រែនេះពិតជាទាក់ទាញជាង​​ Li Bingbing មែនទេ? 

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]