Daddy’s Home ជារឿងបែបកំប្លែងសើចចុកពោះ ប៉ុន្តែក៏មានលាយឡំ នឹងមនោសញ្ចេតនា រវាងឪពុកនឹងកូនផងដែរ។

​Brad ដែលជាឪពុកចុងរបស់ក្មេងប្រុសស្រី២នាក់មានការភ័យព្រួយ នៅពេល Dusty ដែលជាឪពុក បង្កើតរបស់កូនចុងគាត់ បានវិលត្រឡប់មកវិញ។ Brad បានព្យាយាមធ្វើគ្រប់ បែបយ៉ាងដើម្បីឲ្យ កូនចុងរបស់គាត់ នៅតែចូលចិត្តគាត់ ចំនែក Dusty វិញក៏មិនអន់ ដែលគេបានធ្វើអ្វីៗជាច្រើនឲ្យ កូនរបស់គេចូលចិត្ត ដើម្បីទាត់ Brad ចេញពីគ្រួសារមួយនោះ។

Daddy’s Home ជារឿងដែលដឹកនាំសំដែងដោយលោក Sean Anders ក្នុងនោះរួមមាន Will Ferrell ដើរតួជាឪពុកចុងឈ្មោះ Brad និង Mark Wahlberg ជាតួឪពុកបង្កើតឈ្មោះ Dusty។ ​ធានាថាសើចតាំងពីចាប់ផ្តើមរឿងរហូតដល់ចប់ បើចង់ដឹងថានរណាជាអ្នកទទួលបានជ័យជំនះកុំភ្លេចមកទស្សនារឿង Daddy’s Home ចាប់ពីថ្ងៃនេះតទៅនៅគ្រប់រោងភាពយន្ត។

ទស្សនា Trailer នៅទីនេះ ៖ 

គួររំឮកថាដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្តអាចចូល ទៅកាន់ចៃកុនតាម ប្រព័ន្ធបណ្តាញសង្គមដូចជា : www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ​ហើយក៏អាច addចៃកុន ជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់អាទិត្យ។

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]