ក្រុមហ៊ុនអេឡិចត្រូនិចសាមសុងលក់ទូរទស្សន៍បានជាង 1ពាន់លានដុល្លារ នៅអាមេរិកខាង ជើងក្នុងខែតុលានេះ។

លោក យុនលី អនុប្រធាននៃពាណិជ្ជកម្មឧបករណ៍សោតទស្សន៍របស់ក្រុមហ៊ុនសាមសុង អេឡិចត្រូនិច បានមានប្រសាសន៍ថា៖ «ការដែលក្រុមហ៊ុនអេឡិចត្រូនិច សាមសុង មានការលក់ប្រចាំខែដល់ទៅ 1 ពាន់លានដុល្លារ នៅអាមេរិកខាងជើង ដែលនេះបង្ហាញថា សាមសុង បាន ក្លាយជាម៉ាកទូរទស្សន៍ ដែលផ្តល់ភាពជឿជាក់ ពីអតិថិជនបំផុត។ »

ជាងនេះទៅទៀត ក្រុមហ៊ុនសាមសុងអេឡិចត្រូនិចក៏ទទួលបានពានរង្វាន់ចំនួន2សម្រាប់ ផលិត ដែលអតិថិជនពេញចិត្តជាងគេ បើយោងតាម របាយការណ៍ប្រចាំឆ្នាំJ.D. Power 2015 High-Definition Television (HDTV) Satisfaction ដែលបានស្ទង់ មតិអតិថិជនជាង 3.750 នាក់ ដែលបានបញ្ជាទិញ HDTV ក្នុងរយៈពេល12ខែមកនេះ។​ តាមការសិក្សា បានកត់សំគាល់ថា ក្រុមហ៊ុនសាមសុងជា ក្រុមហ៊ុនដែលអតិថិជន ពេញចិត្តខ្លាំងជាងគេ នៅក្នុងរយៈពេល2ឆ្នាំជាប់ គ្នានេះសំរាប់ទូរទស្សន៍ប្រភេទ HDTV ទំហំ 50 អ៊ីង ធំជាង50 អ៊ីង  និងតូចជាង 50 អ៊ីង។

យោងតាមក្រុម NPD ដែលជាក្រុមហ៊ុនព័ត៌មានពិភពលោកបានអោយដឹងថា ក្រុមហ៊ុន Samsung មានចំណែកទីផ្សារ ទូរទស្សន៍ 35.1% នៅក្នុងសហរដ្ឋអាមេរិកនិង 38.4% នៅក្នុង ប្រទេសកាណាដា ដែលធ្វើឱ្យសាមសុងក្លាយជាអ្នកលក់ទូរទស្សន៍ដែលឈានមុខ គេនៅអាមេរិកខាងជើង។

ទូរទស្សន៍ SUHD បានផ្តល់ភាពភ្លឺច្បាស់ជាងមុនរហូតទៅដល់ 75 ដង នៃការ​បញ្ចេញពណ៌ រូបភាព និងទទួលបានពន្លឺភ្លឺ ជាងមុនដល់ទៅ 2.5 ដង លើសពី ទូរទស្សន៍ធម្មតា។ វាបានផ្តល់នូវ កម្រិតច្បាស់ នៃរូបភាពជាមួយនឹងបច្ចេកវិជ្ជាចុងក្រោយ បំផុតរបស់ Samsung។  គ្រប់ទូរទស្សន៍ SUHD​ សុទ្ធតែប្រើនូវប្រព័ន្ធ​ Tizen។ Tizen គឺប្រព័ន្ធប្រតិបត្តិការភ្ជាប់ ជាមួយនឹងអ៊ីនធើណែត ដែលផ្តល់នូវ កម្មវិធីប្រើប្រាស់ដ៏អស្ចារ្យ ។ នេះគឺជាការ បន្ថែមនូវជម្រើសកម្សាន្តលើសពី អ្វីដែលអ្នករំពឹងទុក។ Tizen គឺជាកម្មវិធីដែលផ្តល់នូវ ការប្រើប្រាស់ដ៏ ទូលំទូលាយដែលផ្តល់ ការភ្ជាប់ទំនាក់ទំនងឥត ព្រំដែនជាមួយមនុស្សជុំវិញ ពិភពលោកតាមរយៈ ឧបករណ៍ដែលអាច ផ្តល់នូវ ការកម្សាន្តគ្រប់កាលៈទេសៈ។

អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យាដោយផ្តល់លទ្ធភាពថ្មីៗជូន មនុស្សគ្រប់រូប គ្រប់ ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញ ឥតឈប់ឈរ យើងកំពុងតែផ្លាស់ ប្តូរឲ្យកាន់តែ ប្រសើរ​ឡើង​នូវពិភពទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗ ដែលប្រើប្រព័ន្ធអគ្គិសនី និងដំណោះ​ស្រាយផ្សេងៗ ប្រើប្រព័ន្ធ LED។ យើងកំពុងតែនាំគេ ផ្នែកអ៊ីនធឺណែត (Internet of Things) ដែលមានឧបករណ៍ វៃឆ្លាតជាច្រើន និងមានការសហការយ៉ាងល្អនិងសកម្មនៅក្នុង ឧស្សាហកម្មផ្សេងៗ។ យើងមានបុគ្គលិកចំនួន 319.000 នាក់ នៅទូទំាង 84 ប្រទេសដោយ​មាន​បរិមាណលក់ ប្រចាំឆ្នាំ ចំនួន 196 ពាន់លានដុល្លារអាមេរិក។

ដើម្បីស្វែងរកព័ត៌មានបន្ថែមនិងទទួលបានព័ត៌មានថ្មីៗ អត្ថបទ និងឯកសារផ្សេងៗ សូមមើលគេហទំព័រ news.samsung.com

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]