ភ្នំពេញ៖ នេះគឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យ ដែលពុំធ្លាប់មាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់អ្នកចង់ក្លាយខ្លួន ជាកំពូល Dj ប្រចាំព្រះរាជាណាចក្រកម្ពុជា គឺកម្មវិធី Cambodian Djs Champion 2016 ដែលនាំមកជូនដោយ មជ្ឍមណ្ឌលកំសាន្តរ៉ុក និងចូលរួមសហការធំ ដោយស្រាបៀរ GANZ BERG។

មជ្ឍមណ្ឌលកំសាន្តរ៉ុក បានរៀបចំកម្មវិធី Cambodian Djs Champion 2016 ដើម្បីចូលរួមលើកកម្ពស់ វិស័យឌីជេ (Dj) ក្នុងប្រទេសកម្ពុជាយើង ក៏ដូចជាផ្តល់ឱកាស ដល់យុវជន យុវនារី ដែលមានសមត្ថភាព ពោរពេញដោយទេពកោសល្យ និងមានភាពវ័យឆ្លាត សក្តិសមជាកំពូលឌីជេ។

លោក Raindy នាយកគ្រប់គ្រង ទីផ្សារនៃមជ្ឍមណ្ឌលកំសាន្តរ៉ុកបានប្រាប់ឲ្យដឹងថា នេះជាលើកទីមួយហើយ​ ដែលមជ្ឍមណ្ឌលកំសាន្តរ៉ុក រៀបចំកម្មវិធីនេះឡើង ដែលកាលពីមុន រ៉ុកក៏ធ្លាប់បានរៀបចំកម្មវិធី Rock Star ផងដែរ។ មិនតែប៉ុណ្ណោះ កម្មវិធី Cambodian Djs Champion 2016 នឹងធ្វើការដឹកនាំ ឌីជេ ដែលជាប់ជ័យលាភី ទៅចូលរួមប្រកួតប្រជែង នៅប្រទេសជាដៃគូ ដូចជា អាហ្រ្វិក អាមេរិក ថៃ ហុងកុង និងសាំងហ្កាពួរ ជាដើម។

រិតតែអស្ចារ្យ បេក្ខជនដែលមានសមត្ថភាព នឹងក្លាយជាម្ចាស់ពានរង្វាន់ រួមជាមួយទឹកប្រាក់ ១០លានរៀល និងក្លាយជា ឌីជេ ប្រចាំ Zeus Club (ស៊ូស ក្លឹប) នៃមជ្ឍមណ្ឌលកំសាន្តរ៉ុក ព្រមទាំងរង្វាន់ជាច្រើនទៀតផង។ 

បេក្ខជនអាចទទួលពាក្យ នៅមជ្ឍមណ្ឌលកំសាន្តរ៉ុកផ្ទាល់ រឺអាចដាក់ពាក្យនៅតាម គេហទំព័រ www.cambodiandjs.com ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី ១៣ ខែមករា ឆ្នាំ២០១៦ ហើយនឹងត្រូវមកចូលរួម ប្រកួតប្រជែង ជំរុះជុំដំបូងនៅថ្ងៃទី ១៥ខែមករា ឆ្នាំ២០១៦ នៅ Zeus Club (ស៊ូស ក្លឹប) នៃមជ្ឍមណ្ឌលកំសាន្តរ៉ុក ដែលកម្មវិធីប្រកួតប្រជែង នឹងប្រព្រឹត្តិទៅរៀងរាល់ថ្ងៃពុធ និងព្រហស្បត្តិ៍ ចាប់ពីម៉ោង ៧យប់តទៅ៕

ព័ត៌មានបន្ថែមសូមទាក់ទង លេខទូរស័ព្ទ៖ 093 666 916 និង 090 49 5555


ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]