រាជធានីភ្នំពេញ ៖ ប្រភព​ពីអ្នកធ្វើការ​​នៅ​ក្នុងរង្គសាលមួយឈ្មោះ​គីម ស៊ុនឡាយ បាន​បង្ហើបឲ្យដឹងថា តារាសម្តែង និងជាពិធីការិនី​នាង​ថន លក្ខិណា បាន​បង្ហាញខ្លួន​ជា​ញឹក​ញាប់ជា​មួយ​បុរសវ័យ​ក្មេងក្នុង​ពេល​ចូល​ទៅ​រាំ​លេង​ពេល​រាត្រី​នៅ​ក្នុងរង្គសាលមួយនេះ។ ប្រភព​ដដែល​​បន្តថា ថន លក្ខិណា តែង​​តែឧស្សាហ៍ទៅ​ទី​នោះ​ជាញឹកញាប់​ដែល​ភាគច្រើន គឺមកជា​ក្រុម​ជា​មួយប្រុសក្មេងៗហើយក្នុងចំណោម​បុរស​ក្មេង​ទាំងនោះមាន​ម្នាក់ដែល​ត្រូវ​បាន​គេចាប់​អារម្មណ៍យ៉ាងខ្លាំងដោយហេតុថា បុរសម្នាក់​នោះ​មានភាពជិតស្និត និង​កៀកកិតជាងគេជា​មួយ​នឹង​នាង​ថន លក្ខិណា ដែល​ធ្វើឲ្យគេយល់ថា បុរស​នោះ​ទំនង​ជាមិត្តប្រុស​របស់នាងថែមទៀត​ផង។ ភាព​សង្ស័យនោះកើតឡើង​ដោយសារ​គេ​ឃើញ​បុរសរូបនេះតែងតែ​រាំកៀកកិតជា​មួយ​នឹង​ថន លក្ខិណា សូម្បីតែពេលរាំចប់មួយបទៗ​បុរស​រូបនោះតែងតែកាន់ដៃ​​លក្ខិណា ជាប់ហើយ​នាំ​ទៅ​អង្គុយសាឡុងជាមួយគ្នាទៀតផង។

ឆ្លើយតបទៅនឹងបញ្ហានេះ ថន លក្ខិណា បាន​បកស្រាយប្រាប់កោះសន្តិភាពតាមទូរស័ព្ទ​នៅ​ថ្ងៃទី៨ សីហា ២០១២នេះថា ជាការ​ពិតនាង​តែងតែ​ទៅ​កម្សាន្ត​នៅរង្គសាលនោះប្រាកដមែន ​ហើយការទៅរាំកម្សាន្ត គឺជាការលំហែ​អារម្មណ៍​ក្រោយពេលដែលនាងទំនេរពីការងារ​សិល្បៈ។ នាងបន្ថែមថា ​ការ​ទៅរាំលេង​ភាគច្រើន គឺ​ទៅជា​ក្រុម​​មិនមែនទៅតែម្នាក់​ឯង ឬក៏ទៅតែ២នាក់​នោះ​ទេ ហើយបុរស​ទាំង​អស់នោះដែលនាង​បាន​ទៅជាមួយ គឺសុទ្ធ​តែស្គាល់​គ្នា​មិនមែនមានបុរស​ណា​ម្នាក់ពិសេសសម្រាប់នាងឡើយ។ នាង​បញ្ជាក់​ថា ការរាំលេងនោះមិនមែននាងរាំកៀក​កិត​ជាមួយ​បុរសណាម្នាក់ជាងអ្នក​ណា​ម្នាក់​ឡើយ​ ពោលគឺ​នាងមានភាពជិតស្និតទាំងអស់គ្នា ព្រោះយល់ថា ទាំងអស់គ្នាសុទ្ធតែជាអ្នកស្គាល់ និងរាប់អានគ្នា​ហើយវាគ្រាន់តែជាការរាំ​កម្សាន្ត​តែប៉ុណ្ណោះ មិន​មែនធ្វើអ្វីផ្តេសផ្តាស់ឡើយ។ នាង​អះអាងថា ការ​ចូលទៅរាំកម្សាន្តនៅទីនោះ​មិន​មែន​មានតែនាង​ដែលជាអ្នកសិល្បៈចូលទៅទេ ពោល​គឺ​មាន​អ្នកសិល្បៈមួយចំនួនទៀតក៏​ឧស្សាហ៍​ចូល​ទៅ​រាំនៅទីនោះផងដែរ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]