ហុងកុង៖ កាលពីពេលថ្មីៗនេះ តារាស្រីដ៏ល្បីរបស់ហុងកុង នាង Myolie Wu បានរៀបចំពិធីមង្គលការ ពោរ ពេញទៅដោយសុភមង្គលមួយ ហើយថែមទាំង មានតារាស្រីល្បីៗជាច្រើន ធ្វើជាអ្នកកំដរថែមទៀតផង។


រូបភាព​នាង Myolie Wu ជាមួយស្វាមី

កាលពីថ្ងៃច័ន្ទ ទី២៨ ធ្នូ កន្លងទៅនេះ តារាល្បីរបស់ហុងកុង នាង Myolie Wu អាយុ ៣៦ឆ្នាំ បានចូលរោងការជាមួយ លោក Philip Lee អាយុ ៤២ឆ្នាំ។

ជាមួយគ្នានេះដែរ នៅពេលល្ងាច មុនថ្ងៃមង្គលការ នាងបានបង្ហោះ រូបស្បែកជើងកូនក្រមុំមួយគូ អមដោយពាក្យ ពេចន៍ផ្អែមល្ហែម ដើម្បីអរគុណទៅស្វាមីរបស់នាង ដែលខំស្រាវជ្រាវរក ស្បែកជើងដ៏ស្រស់ស្អាតឲ្យនាង សម្រាប់មង្គលការមួយនេះ។ ចំណែកឯពេលព្រឹកព្រលឹម នៃថ្ងៃសំខាន់នោះ នាងក៏បានបង្ហោះរូបភាព Selfie ដែលគ្រងឈុតសម្លៀកបំពាក់ អាពាហ៍ពិពាហ៍ តាមបែបប្រពៃណីចិន  ចូលទៅក្នុងគេហទំព័រ Weibo ផ្ទាល់របស់នាង ដោយសរសេរថា៖ «ខ្ញុំត្រៀមខ្លួនរួចរាល់អស់ហើយ»

អ្វីដែលរឹតតែពិសេសទៀតនោះ គឺគូស្វាមីភរិយាថ្មីមួយគូនេះ មានអ្នកអមកំដរ សុទ្ធសឹងតែជា តារាស្រីល្បីៗ មានឈ្មោះបោះសម្លេង ជាច្រើនដូចជា នាង Nancy Wu, នាង Mandy Wong, នាង Sire Sze Ma, នាង Selena Li, នាង Elaine Yiu និងនាង Paisley Wu ព្រមទាំងតារាល្បីៗជាច្រើនទៀតផងដែរ។ ពួកគេទាំងនោះ គ្រងនូវរ៉ូប ផាយវែង ពណ៌ផ្កាឈូកស្លេក ហើយមានកាន់បាច់ផ្កា តំណាងឲ្យសេចក្តីស្រលាញ់ ដែលញ៉ាំងឲ្យបរិយាកាស ក្នុងពិធីមង្គលការនោះ រឹតតែអស្ចារ្យផងដែរ៕
















ប្រភព៖ បរទេស

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]