ថៃ៖ កាលពីថ្មីៗនេះ អតីតបវរកញ្ញាភេទទី៣ Miss Tiffany Universe ឆ្នាំ២០១៣ នាង Ning Sophida Rachanon បានបង្ហាញសម្រស់របស់ខ្លួន យ៉ាងស៊ិចស៊ី នៅឆ្នេរសមុទ្រ។

ចំពោះអតីតបវរកញ្ញារូបនេះ បានបង្អួត រូបរាងដ៏ស្រឡូនស្អាតរបស់នាង ជាមួយនឹងឈុតបីគីនីយ៉ាងស្តើង នៅឯសមុទ្រ។ ជាមួយនឹងមុខមាត់ដ៏ស្រស់សោភា និងរាងស្លីមរបស់នាង បានធ្វើឲ្យអ្នកគាំទ្រភាគច្រើន សរសើរថា នាងពិតជាស្អាត មិនចាញ់នារីពិតប៉ុន្មានឡើយ។

គួរបញ្ជាក់ផងដែរថា នាង Ning Sophida Rachanon  បានប្រឡងជាប់ ក្នុងកម្មវិធី Miss Tiffany Universe  ឆ្នាំ២០១៣ ដែលទទួលបានចំណាត់ថ្នាក់លេខ៣ និងបានជាប់ជាបវរកញ្ញា Miss Kiss Sexy Star​ មួយថែមទៀត។ ហើយចាប់តាំងពីពេលនោះមក កេរ្តិ៍ឈ្មោះរបស់នាង ក៏ត្រូវបានល្បីល្បាញខ្លាំងផងដែរ៕

ចង់ដឹងថា សម្រស់របស់ អតីតបវរកញ្ញាភេទទី៣ម្នាក់នេះ ស្រស់ស្អាត និងស៊ិចស៊ីយ៉ាងណា តោះមើលរូបថតនាងទាំងអស់គ្នា៖












អតីតបវរកញ្ញាភេទទី៣ Miss Tiffany Universe ឆ្នាំ២០១៣ នាង Ning Sophida Rachanon

ដោយ៖ កា
ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]