កូរ៉េខាងត្បូង៖ មនុស្សគ្រប់គ្នាទើបនឹងបានដឹងថា បវរកញ្ញាឯកពិភពលោកឆ្នាំ២០១៥ នាង Pia Wurtzbach គឺជាអ្នកគាំទ្រតារាចម្រៀង K-pop ដ៏ស្រស់សង្ហារ លោក Siwon តាមរយៈសារចាស់ៗ នៅលើគណនី Twitter ផ្ទាល់ខ្លួនរបស់នាង។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារា K-pop លោក Siwon បានបង្ហោះសារអបអរសារទរ ជ័យលាភីបវរកញ្ញាឯកពិភពលោក ឆ្នាំ២០១៥ នាង Pia Wurtzbach ជនជាតិហ្វីលីពីន នៅលើ Instagram របស់លោក ដោយបានសរសេរថា៖ "សូមអបអរសារទរ បវរកញ្ញាឯកពិភពលោក ឆ្នាំ២០១៥ នាង Pia Wurtzbach ដោយស្មោះអស់ពីដួងចិត្ត! ខ្ញុំសង្ឃឹមថានាងនឹងបាន ចូលរួមធ្វើជាភ្ញៀវកិត្តិយស ក្នុងកម្មវិធី SUPERSHOW នៅថ្ងៃក្រោយ។ ខ្ញុំទន្ទឹងចង់ឃើញនាង បង្ហាញភាពស្រស់បំព្រងទៅកាន់ពិភពលោក"។

ក្រោយមក នាង Pia Wurtzbach ក៏បានសរសេរតបទៅ លោក Siwon វិញថា៖ "អូ អរគុណណាស់! ខ្ញុំពិតជាសប្បាយចិត្តណាស់! សួស្តី!"។

យោងតាមទំនាក់ទំនង ជាការឆ្លើយតបសារខាងលើ អ្នកគាំទ្រតារាទាំងពីរ ក៏បានសង្ឃឹមយ៉ាងមុតមាំថា អ្នកទាំងពីរប្រាកដជា បានជួបធ្វើការរួមគ្នា ក្នុងពេលឆាប់ៗ នាថ្ងៃណាមួយជាក់ជាមិនខាន៕


ប្រភព allkpop

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]