ភ្នំពេញ៖ តារាសម្តែងស្រី ចន ច័ន្ទលក្ខិណា បានរៀបចំ ធ្វើពិធីខួបកំណើត ឲ្យកូនស្រីជាទីស្រឡាញ់របស់នាង កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ។

ក្នុងមួយរយៈពេលថ្មីៗនេះ អ្នកនាង ចន ច័ន្ទលក្ខិណា ហាក់ដូចជារវល់នឹងការងារសិល្បៈ និងការងាររកស៊ីរបស់នាងខ្លាំង ប៉ុន្តែទោះជាយ៉ាងណា រូបនាងមិនដែលភ្លេច ថ្ងៃសំខាន់របស់កូនស្រីនាងឡើយ គឺនាង តែងរៀបចំពិធីខួបកំណើត ឲ្យកូនស្រី​យ៉ាងពិសេសតែម្តង។

ក្នុងនោះដែរ នាងបានបង្ហោះរូបថតជាច្រើនសន្លឹក  ក្នុងបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃខួបកំណើតកូនស្រី និងអមជាមួយនឹងសារដ៏មានន័យមួយថា " Happy birthday កូនសម្លាញ់ ម៉ាក់ជូនពរកូនឲ្យ មានតែស្នាមញញឹម ដោយមិនមានសម្ពាធអ្វីទាំងអស់។ ម៉ាក់និងព្យាយាមឲ្យ ដល់ទីបំផុតដើម្បី តែស្នាមញញឹមដ៏បរិសុទ្ធមួយនេះ ទោះបីជាម៉ាក់ជួបទុក្ខលំបាកយ៉ាងណា ក៏ម៉ាក់ត្រូវតែលេបវាម្នាក់ឯងដោយ មិនឲ្យកូនឃើញទឹកភ្នែករបស់ម៉ាក់ ជាដាច់ខាត ខំរៀនណាកូន ម៉ាក់ខំប្រឹងគឺដើម្បីតែចំណះវិជ្ជារបស់កូន"

បន្ទាប់ពីរូបថត និងសារដ៏មានអត្ថន័យជ្រាលជ្រៅមួយនេះ ត្រូវបានបង្ហោះឡើង ក៏មានអ្នកគាំទ្រជាច្រើននាក់ ចូលរួមសម្តែងក្តីរីករាយ និងជូនពរទៅកាន់ កូនស្រី អ្នកនាង ចន ច័ន្ទលក្ខិណា ផងដែរ៕






ខួបកំណើតកូនស្រី អ្នកនាង ចន ច័ន្ទលក្ខិណា

ទស្សនាវីដេអូ ដែលចន ច័ន្ទលក្ខិណា Surprise ខួបកំណើតកូនស្រី៖ 

ដោយ៖ កា
ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]