រឿងបែបកំប្លែង លាយឡំជាមួយនឹង មនោសញ្ចេតនាទាក់ទងទៅនឹង ថ្ងៃគ្រិស្ដម៉ាស គឺរឿង Love the Coopers ពិតជាធ្វើ ទស្សនិកជក់ចិត្ដ​ ដិតអារម្មណ៍ជាក់ជាមិនខាន ដែលបង្ហាញពី ក្រុមគ្រួសារដ៏រីករាយមួយ។

ជាទូទៅ សម្រាប់បរទេសខែធ្នូ គឺជាខែឈប់សម្រាកដ៏វែងអន្លាយ និងសមាជិកក្រុមគ្រួសារ ទាំងឡាយមក ជួបជុំគ្នា ដើម្បីអបអរក្នុង ឱកាសបុណ្យគ្រិស្ដម៉ាស និងថ្ងៃឆ្លងឆ្នាំជាមួយគ្នា។ ក៏ដូចជា រឿង Love the Coopers ដែលដឹកនាំរឿង ដោយ Jessie Nelson និងរកចំនូលបានជាង ៤០លានដុល្លារអាមេរិកនេះ បានបង្ហាញពីក្រុមគ្រួសារ Coopers ៤ជំនាន់ មកជួបជុំគ្នា ក្នុងថ្ងៃបុណ្យគ្រិស្ដម៉ាស។ អ្វីដែលមិនរំពឹងទុកនោះ បែរជា អ្នកផ្សេងទៀត មកចូលរួម ក្នុងពិធីជួបជុំគ្រួសារនេះទៅវិញ។

ចង់ដឹងថា សាច់រឿងទៅជាយ៉ាងណា សូមកុំភ្លេចមកទស្សនារឿងគ្រួសាររីករាយ Love the Coopers នេះនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ខាងមុខនេះ នៅតាមបណ្ដារោងកុននានា ក្នុងរាជធានីភ្នំពេញ។

ដើម្បីទទួលបានព័ត៌មានលំអិត ពីភាពយន្តនេះនិង ព័ត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្តដែល លោកអ្នកចូលចិត្តអាចចូល ទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្ត ក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជា រៀងរាល់អាទិត្យ៕

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]