យោងទៅតាមសារព័តមាន របស់ប្រទេសអង់គ្លេសកាលពីពេល ថ្មីៗនេះបានឲ្យដឹងថា ក្មេងស្រីអាយុ១២ឆ្នាំម្នាក់ ដែលបានតស៊ូនឹង ជំងឺមហារីករបស់នាងអស់រយៈពេល៥ឆ្នាំមកហើយ បានធ្វើការថតវីដេអូ ដែលបង្ហាញពីរបៀបផាត់មុខ នៅក្នុង Youtube ។

ក្មេងស្រីម្នាក់នេះត្រូវបានគេស្គាល់ឈ្មោះថា Talia Joy Castellano និងមានអាយុ១២ឆ្នាំ។ នៅក្នុងនេះផងដែរ នាងបានបង្វែរនូវរឿងទុក្ខ សោករបស់នាងទៅជាការ បង្រៀនផាត់មុខទៅវិញ ដែលនៅក្នុងនោះមានមនុស្ស ប្រហែលជា ១០០,០០០នាក់ បានតាមដាននូវរបៀប ផាត់មុខរបស់នាងដែលនាង បានដាក់បញ្ចូលនៅក្នុង Youtube ។ ប៉ុន្ដែអ្វីដែលគួរឲ្យសង្វែកនោះ គឺកាលពីម្សិលមិញនេះ នាងបានបញ្ចូលវីដេអូនៅក្នុង Youtube មួយដែលនាងបាននិយាយរៀបរាប់ថា នាងមានជំងឺមហារីកឈាម តែបច្ចុប្បន្ន នាងបានបន្ថែមនូវជំងឺម្យ៉ាងទៀតដែលហៅថា neuroblastoma ក្នុងពេលតែមួយ។ ទោះជាយ៉ាងណា នាងនិយាយថា ឳកាសក្នុងការព្យាបាលជំងឺនេះពិតជាតិចតួចណាស់ តែនាងនៅតែបន្ដថតវីដេអូ និងបញ្ចូលទៅក្នុង Youtube ជារៀងរហូតលុះត្រាតែ ដល់ថ្ងៃដែលនាងស្លាប់ ព្រោះតែនាងស្រលាញ់នូវការផាត់មុខ និងចង់បំពេញបំណងរបស់នាងមុននឹងនាងស្លាប់។ ​

ក្មេងស្រីនេះទើបតែមានអាយុ១២ឆ្នាំ ប៉ុណ្ណោះតែនាងបែជាមានជំងឺមហារីកម្ដង២ ក្នុងពេលតែមួយ។ តើនេះពិតជាយុត្ដិធម៌សម្រាប់នាងណាស់ មែនទេ?

សូមប្រិយមិត្ដទស្សនាវីដេអូរបស់នាង ដែលនាងបានបង្រៀនពីការផាត់មុខ ទាំងអស់គ្នា៖

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]