Ju-on The Final Curse​ ជាខ្សែភាពយន្តរន្ធត់របស់ប្រទេសជប៉ុន ធ្លាប់មានវគ្គចាស់ៗ​ ដែលនិយាយពី ខ្មោចក្មេងនិងមនុស្សស្រី ដែលមានបណ្តាសានៅក្នុង ផ្ទះមួយ មិនថាអ្នកជានរណាឲ្យ តែបានជាជាប់ទាក់ទង ជាមួយផ្ទះនឹងមិនមានសង្ឃឹម មានជីវិតរស់នៅទេ។ បើតាមហេតុការនៃ Ju-On: The Beginning of the End, Mai បងស្រីធំរបស់គ្រូបឋម ម្នាក់ឈ្មោះ Yui Shono បានទៅមើលប្អូនស្រីនាង ដែលបានបាត់ខ្លួនមួយឆ្នាំ បន្ទាប់ពីធ្វើការនៅសាលាបឋម មួយកន្លែង។

Mai ភ្លាមៗដឹងពីអ្នកមើលថែផ្ទះបានប្រាប់អំពីហេតុការដែលកើតឡើងទៅលើប្អូនស្រីបាង។ ក្រោយពី ដឹងនូវរឿងទាំងអស់នាង ហើយ Mai មិនអាចទ្រាំនឹងអាថ៍កំបាំង នៃបណ្តាមួយនេះបានទេ គឺនាងបានរកគ្រប់វិធី ដើម្បីបំផ្លាញវាជារៀងរហូត។ អ្នកទាំងអស់អាចស្វែងរក ចម្លើយទាំងអស់នេះបាន ដែល Ju-On The Final Curse មានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្ត ហើយចាប់ពីពេល នេះតទៅ។


ទស្សនា Trailer​​ នៅទីនេះ៖

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែលលោក អ្នកចូលចិត្តអាច ចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជា រៀងរាល់អាទិត្យ។

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]