ភ្នំពេញ៖ ក្រោយការទន្ទឹងរង់ចាំអស់រយៈពេលដ៏យូរ ទីបំផុត Suzuki Viva ម៉ូដែលថ្មី ២០១៦ បានបង្ហាញខ្លួនកាលពីថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៥ កន្លងទៅថ្មីៗនេះជាមួយនឹង ការកែប្រែនូវចំនុច សំខាន់ៗដូចជា៖ តែមរចនាស្ទីលថ្មី ចង្កៀងមុខ ផ្លាកករថ្មី និងកែបត្រូវបានផ្លាស់ប្តូរ ដោយបំពាក់នូវវត្ថុធាតុ ដើមថ្មីពិសេសជាង ម៉ូដែលចាស់ មិនរអិល ងាយស្រួលអង្គុយ ទាំងអ្នកជិះ និងអ្នកបើកបរ​ ។ កាន់តែពិសេសទៅទៀតនោះ Suzuki Viva ម៉ូដែលថ្មី ២០១៦ បំពាក់នូវអាគុយស្ងួតដែលពិតជា ត្រូវចិត្តចំពោះអតិថិជនទាំងអស់ ។

លោក Nobuo Kidokoro ដែលជា នាយករោចក្រ Cambodia Suzuki ប្រចាំប្រទេសកម្ពុជា បានគូសបញ្ជាក់ ថា Suzuki Viva បង្ហាញវត្តមាន ដំបូងក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ១៩៩៩ ហើយកាលណោះ Viva គឺជាម៉ូដែលដែលមានសារៈសំខាន់ និងចាត់ទុកថាជាម៉ូដែល “ អត្តសញ្ញាណកម្ម និងដួងព្រលឹង “ ក្នុងការផ្សារភ្ជាប់ពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន ។ លោកក៏បានសំណូមពរអោយ បណ្តាដៃគូរអាជីវកម្មពិសេស Dealer Suzuki ដែលជាអ្នកលក់បន្ត ទាំងអស់មានភាពជឿជាក់ និងសហការណ៏គ្នា អោយបានសស្រាក់​សស្រាំ ។ តាងនាមអោយ Suzuki លោកសន្យាថានឹង ព្យាយាមធ្វើអោយ Viva មានភាល្បីល្បាញ អោយបានខ្លាំងក្លា ក្នុងឆ្នាំខាងមុខៗទៀត ។

សូមទស្សនា Clip Video Spot ខាងក្រោមនេះ៖




បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]