វីដេអូ Youtube ខាងក្រោម មានអ្នកចូលមើល ជាង ៦ លានដងក្នុងរយៈពេលតែ ៥ ថ្ងៃក្រោយពីបាន បង្ហោះ។ អ្វីដែលចាប់អារម្មណ៍ក្នុង វីដេអូនោះគឺ ចរិតរបស់អ្នកបើកឡាន Ferrari 458 Spider ឆ្នាំ ២០១២ មួយដែលមានតម្លៃជិត ២៥០០០០ ដុល្លារអាមេរិក (តម្លៃនៅសហរដ្ឋអាមេរិក) ដែលបានបើកកិនជើង ប៉ូលីសម្នាក់ ដែលកំពុងចេញសំបុត្រផាកឡាននោះ ដែលចតនៅមុខសណ្ឋាគារមួយ នៅតំបន់ Soho ទីក្រុង New York។

ពេលដែលត្រូវឡានកិនជើង លោកប៉ូលីសបានទះកញ្ចក់ឡានខ្លាំងៗ​ ដើម្បីឲ្យម្ចាស់ឡានឈប់ ហើយ បើកទ្វារឡានទាញម្ចាស់ឡាន ដែលគេស្គាល់ថាជាកូនអ្នកមានកំពូលម្នាក់នៅសហរដ្ឋអាមេរិក ។ ភ្លាមនោះដែរ គេឃើញតារា MTV Stephanie Pratt ដែលជាសង្សាររបស់បុរសម្ចាស់ឡាន ចេញពីសណ្ឋាគារ ដើរចូលឡាន ។

បុរសនោះត្រូវប៉ូលីសចាប់ ដាក់ខ្នោះ រុញបញ្ចូលឡានយកទៅស្ថានីយប៉ូលីស។ ឡានដែលមានតម្លៃកប់ពពកនោះទទួលរងការឆ្កូតជាច្រើនកន្លែង។ តាមការអង្កេតឡាន នោះចតនៅមុខសណ្ឋាគារត្រូវច្បាប់ ប៉ុន្ដែមិនដឹងហេតុអ្វីបានជាប៉ូលីសចេញសំបុត្រពិន័យ ហើយម្ចាស់ឡាននោះក៏មិនសួរនាំប៉ូលីសដែរ ហើយដើរចូលឡាន បើក​ ទៅមុខ ដូចជាមិនខ្លាចប៉ូលីសបន្ដិចសោះ។ សូមប្រិយមិត្ត ផ្ដល់មតិទាក់ទងនឹងហេតុការណ៍នេះ។

ដោយ វីន

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]