អាមេរិក៖ អ្នកស្រាវជ្រាវបានរកឃើញ ហ្វូសីលសត្វ Waptia ដែលបានដាច់ពូជរាប់រយលានឆ្នាំកន្លងមក ហើយវាក៏ជាបុព្វបុរសអំបូរសត្វកំពឹសបច្ចុប្បន្ននេះផងដែរ។

ហ្វូសីលនៃសភាវ:ដែលធ្លាប់មានជីវិតនៅលើភពផែនដី និងមានរូបរាងស្រដៀងសត្វកំពឹសនេះ ត្រូវបានរកឃើញដោយជនជាតិកាណាដា លោក Burgess Shale កាលពីមួយសតវត្សរ៍មុនម្ល៉េះ ទើបតែការសិក្សានៅពេលថ្មីៗនេះប៉ុណ្ណោះ ដែលរកឃើញមានស៊ុត២៨គ្រាប់ជាមួយអំព្រីយូសជាប់នៅក្នុងហ្វូសីល អាយុកាលចំនួន ៥០៨លានឆ្នាំមួយនេះ។ វាក៏ត្រូវបានគេចាត់ទុកថាជា សភាវ:មានកូនជាប់ខ្លួន ចំណាស់បំផុត ដែលបានរកឃើញនៅក្នុងប្រវត្តិសាស្ត្រផងដែរ។

ការសិក្សានេះ ចូលរួមដោយអ្នកវិទ្យាសាស្ត្រ មកពីសាកលវិទ្យាល័យ តូរុនតូ ជាមួយសារមន្ទីរជាតិ អុនតារីយ៉ូ និងមន្ទីរពិសោធន៍ជាតិសេនត្រល ផងដែរ៕





ប្រភព៖ Dailymail

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]