ស្ត្រី​ជន​ជាតិ​​វៀត​​ណាម​ម្នាក់​​​​កំពុង​​​​​អង្គុយ​លើ​​រទេះ​​ម៉ូតូ​​លក់​​បបរ​​​ចត​​នៅ​​​ចិញ្ចើម​​ផ្លូវ​​ ស្រាប់តែ​មាន​​រថយន្ត​​​កូរ៉េ​​​ចំណុះ​២​តោន​​​​មួយ​គ្រឿង​​​​អ្នក​បើក​បរ​​វិល​មុខ​​​​ក៏​ជ្រុល​​​​​​ទៅ​បុក​​រទេះ​​​ម៉ូតូ​លក់​បបរ​​​ បណ្តាល​ឱ្យ​​​បែក​​កញ្ចក់​​ទូ និង​ធ្លាក់​ស្ត្រី​​​​នោះ​ពី​​លើ​ម៉ូតូ​​​​ដួល​ថ្លោះ​ចង្កេះ​​ កាល​ពី​វេលា​ម៉ោង​​​២​រសៀល​​​​ថ្ងៃទី​​៦ សី​ហា​​​ លើ​កំណាត់​​​ផ្លូវ​​​លេខ​​២៧១​ មុខ​ភោជ​នី​ដ្ឋាន​​​សួន​​កុលាប​​ភ័ក្រ ក្នុង​សង្កាត់​​​​​​ផ្សារ​​ដើមថ្កូវ​​ ខណ្ឌ​​ចំការ​មន​​ ។​

តាម​​​អ្នក​បើក​បរ​​​​​រថយន្ត​កូរ៉េ​​​ចំណុះ​​២​តោន​​​ ពណ៌​ខៀវ​​ ​បាន​ឱ្យ​ដឹង​ថា ​​មុន​ពេល​កើតហេតុ​​រថយន្ត​​របស់​គាត់​​​​ដឹក​​ទ្វារ​​ដែក​​​ពី​ផ្សារ​​តូច​​​​យក​ទៅ​​​ឱ្យ​ម៉ូយ​​​​នៅ​ម្តុំ​​​​វត្ត​​ដំបូក​​ខ្ពស់​​​ បើក​រថយន្ត​​​​តាម​ផ្លូវ​លេខ​​២៧១​​ ក្នុង​ទិស​ដៅ​​​ពី​លិច​​ទៅ​កើត​​ ខណៈ​​មក​ដល់​​​ចំណុច​​ខាង​​​លើ​គាត់​​​វិល​មុខ​​​ទើប​រេចង្កូត​​​ទៅ​បុក​​​​​​​រទេះម៉ូតូ​លក់​​​បប​​​រ ។ ចំណែក​​​​​បុរ​ស​​​ឈ្មោះ​​​ហ្វុង អាយុ​​​៤៣​ឆ្នាំ ​​​​ជន​ជាតិ​​​​វៀត​​ណាម​​ ​ជា​អ្នក​​​លក់​បបរ​​​តាម​​រទេះ​​ ស្នាក់​នៅ​ផ្ទះ​​ជួល​ម្តុំ​​​​​លូ​ទឹក​ស្អុយ​​ ក្នុង​សង្កាត់​​​ទួល​ទំពូង​​​​២ ​ខណ្ឌ​ចំការ​​មន​​ ​បាន​ឱ្យ​ដឹង​ថា ​​ជា​​រៀង​​រាល់​ថ្ងៃ​​​គាត់​​តែង​​តែ​ជិះ​ម៉ូតូ​​​អូស​រទេះ​​លក់​បបរ​​​ពីរ​នាក់​ប្រពន្ធ​ឈ្មោះ​​​វ័ង​ ​ពិត​លាង​​ អាយុ​​​៥៤​​ឆ្នាំ ​​។​

មុន​ពេល​កើត​ហេតុ​​​​​គាត់​បាន​​​ឈប់​រទេះ​​​ម៉ូតូ​​​​​បបរ​​នៅ​​លើ​ចិញ្ចើម​ផ្លូវ​​​ជាប់​ភោជនីយដ្ឋា​នសួន​កុលាប​ភ័ក្រ​ចំណែក​​​​រូប​គាត់​ដើ​រ​​ទៅ​ទិញ​ប៊ី​ចេង​​ ​ស្ករ​​ នៅ​ជិត​​​កន្លែង​​​កើត​ហេតុ​នោះ​​ ហើយ​ប្រពន្ធ ​​នៅ​អង្គុយ​​​​លើ​ម៉ូតូរង់​​ចាំ​លក់​បបរ​​ ស្រប​ពេល​​​នោះ​ស្រាប់​តែ​​​មាន​រថយន្ត​​កូរ៉េ​​ ពណ៌​ខៀវ បើក​ទៅ​​​បុក​រទេះ​​​​ម៉ូតូបបរ​​​ឮសូរ​ផាំង​​​​ធ្វើ​ឱ្យ​ប្រពន្ធ​​​របស់​គាត់​​​ធ្លាក់​ពី​លើ​រទេះ​ថ្លោះ​ចង្កេះ​​ និង​របួស​​​ជង្គង់​​ខាង​ស្តាំ ​ព្រម​ទាំង​​​ធ្វើ​​ឱ្យ​បែក​​​​កញ្ចក់​​​ទូ និង​​​កំពប់​​បបរ​​​ខ្ចាយ​​​ពេញ​ថ្នល់​ ។​

​​ក្រោយ​ពេល​​​កើត​ហេតុ​ ស្ត្រី​​​រង​គ្រោះ​​​ត្រូវ​បាន​បញ្ជូន​ទៅ​​​ព្យា​បាល​​​​នៅ​គ្លី​និក​​ឯក​ជន​​​ ចំណែក​​រថយន្ត​​​​មិន​បាន​បើក​​​រត​់​គេ​ច​ទេ​​ បា​ន​ចុះ​ទៅ​​​​ចរចា​​គ្នា​​​​ជា​មួយ​​​​ម្ចាស់​រទេះ​​បបរ​​នោះ​ បុរ​​សជា​ប្តី​​​បាន​ទាម​ទារ​​​សំណង​​​២៥០​ដុល្លារ​​ យក​មក​​​ព្យា​បាល​​​​របួស​​​ និង​ជួស​ជុល​​​​រទេះ​​​ តែ​ខាង​​រថយន្ត​​​សុំ​សង​​២១០​ដុល្លារ​​​ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]