នាពេលបច្ចុប្បន្ននេះទូរស័ព្ទអាចប្រើប្រាស់បានកាន់តែច្រើនយ៉ាង ដូច្នេះហើយអ្នកចាំបាច់ ត្រូវតែថែរក្សា វាឲ្យបានល្អបំផុត។ វាមិនត្រឹមតែមានន័យថា ការការពារថ្មឲ្យប្រើ បានយូរប៉ុណ្ណោះទេ តែក៏មានន័យថា អ្នកត្រូវរៀបចំការទុកដាក់ឯកសារ និងRAM ព្រមទាំងត្រូវបានរក្សាទុកអ្វី គ្រប់យ៉ាងឲ្យបានល្អ និងមាន សុវត្ថិភាព។

នៅដើមឆ្នាំនេះក្រុមហ៊ុនសាមសុង បានណែនាំ The Smart Manager ដែលអាចជួយអ្នកប្រើ ប្រាស់ស្កែន (scan)និងបង្កើនប្រសិទ្ធភាព ស្មាតហ្វូនរបស់ពួកគេ ក្នុងពេលតែមួយ។ វាត្រូវបានដាក់ឲ្យដំណើរការ តាំងពីថ្ងៃសម្ពោធន៍ទូរស័ព្ទសាមសុង Galaxy S6 និង Galaxy S6 edgeមកម៉្លេះ ហើយវាត្រូវ បានធ្វើអោយ កាន់តែល្អប្រសើរឡើងជាលំដាប់។ ទូរស័ព្ទសាមសុង Galaxy S6 edge+ និង Note5​ មានរួចជាស្រេច នូវកម្មវិធីជួយ រក្សាថ្មទូរស័ព្ទក៏ដូចជា app optimization និងកម្មវិធីសុវត្ថិភាពជា ច្រើន។

កម្មវិធី Smart Manager ផ្តោតសំខាន់លើ៖ ថាមពលថ្ម ផ្ទុកឯកសារ RAM និង ប្រព័ន្ធសុវត្ថិភាព។ 

ការរក្សាថ្មទូរស័ព្ទឲ្យប្រើប្រាស់បានយូរ

អ្នកប្រើប្រាស់ទូរស័ព្ទទំនើបមួយចំនួនមិនបានដឹងថាគេអាចលុបកម្មវិធីដែលមិនសូវប្រើឬមិន ដែលប្រើពី ទូរស័ព្ទដៃនោះទេ។ នៅពេលខ្លះកម្មវិធីទាំងនោះដំណើរការ ហើយប្រើថាមពលថ្មអស់ជាច្រើន។ អ្នកអាចប្រើ Smart Manager ដើម្បីការពារការខ្ជះ ខ្ជាយថាមពលថ្មទូរស័ព្ទតាមរយៈ “App Optimization”។

អ្នកអាចជ្រើសរើសយក “Always Optimizing”, “Automatically Optimizing” ឬក៏ “Disable For”។​ “Always Optimizing” បញ្ឈប់កម្មវិធីមិនឲ្យ ប្រើប្រាស់ថាមពលថ្មតែម្តង។  ប្រសិនបើអ្នកជ្រើសរើស “Automatically Optimizing” កម្មវិធីនឹងឈប់ប្រើថាមពល ថ្មរយៈពេល៣ថ្ងៃ បន្ទាប់ពីប្រើរួច។ នៅពេលដែលអ្នក ជ្រើសរើសយក “Disable For” អ្នកនឹងលែងទទួលសារ រំលឹកពីកម្មវិធីនោះ ទៀតហើយ។

លើអេក្រង់ក៏បង្ហាញពីភាគរយនៃថាមពលថ្ម ដែលមានព្រមទាំងរយៈពេលដែលវាអាច ប្រើបានបន្តទៀត។ ដោយការជ្រើសរើសយក Battery Usage អ្នកអាចមើលថាតើមានកម្មវីធីអ្វីខ្លះដែលបានដំណើរការ បន្ទាប់ពី អ្នកបញ្ចូលថ្មពេញ។ Power Saving Mode និង Ultra Power Saving Mode ក៏បង្ហាញអោយ ឃើញពីរយៈពេល ថាមពលថ្មអាចប្រើប្រាស់បានសម្រាប់អ្នក ដែលចង់សន្សំថាមពលថ្ម។ ដើម្បីមើល ពីការប្រើប្រាស់ថ្ម របស់កម្មវិធីនីមួយៗ សូមជ្រើសយកព័ត៌មានលម្អិត។



ការសម្អាត

ដើម្បីបង្កើនទំហំសម្រាប់ផ្ទុកឯកសាររបស់អ្នក កម្មវិធី​ Smart Manager នឹងស្កេនដោយស្វ័យប្រវត្តិ ហើយលុបទិន្នន័យ ដែលមិនចាំបាច់ មួយចំនួន។ អ្នកអាចបើកកម្មវិធី Smart Manager ហើយជ្រើសរើសយក Storage ដើម្បីមើលថាតើទំហំ កន្លែងផ្ទុកឯកសារ របស់អ្នកប្រើអស់ប៉ុណ្ណាហើយ។​ ប៊ូតុងព័ត៌មានលម្អិតនៅ ខាងលើបំផុតនៅអេក្រង់ បង្ហាញព័ត៌មានបន្ថែមអំពី ទំហំសរុបដែលអាចនៅ ប្រើប្រាស់បាន ប្រព័ន្ធអង្គចងចាំ ទំហំដែលបានប្រើ ទិន្នន័យសំងាត់ និង​ឯកសារផ្សេងៗនៃ ទូរស័ព្ទរបស់អ្នក។
អ្នកក៏អាចលុបទិន្នន័យនៅលើទូរស័ព្ទដោយខ្លួនឯង។ អ្នកប្រើប្រាស់ក៏អាចពិនិត្យការផ្ទុក ឯកសារដោយ ជ្រើសរើសយក “ User Data” នៅក្នុងបញ្ជីផ្ទុក (​Storage Manu)។ វាអាចបង្ហាញពី ទំហំប្រភេទនៃឯកសារ នីមួយៗដែលកំពុង តែប្រើប្រាស់។ ប្រសិនបើអ្នកជ្រើស យកពាក្យ Application អ្នកអាចមើលឃើញថា កម្មវិធីមួយណាដែលបានប្រើញឹកញាប់ ហើយលុបចោលកម្មវិធី ណាដែលអ្នក មិនសូវប្រើប្រាស់។

RAM

RAM គឺជាកន្លែងដែលត្រូវបានរក្សាទុកឯកសារបណ្តោះអាសន្ននៅពេលដែលទូរស័ព្ទរបស់អ្នកដំណើរ ការកម្មវិធី។ ការសម្អាត RAM របស់អ្នក នឹងជួយឲ្យអ្នក មានកន្លែងផ្ទុកច្រើន និងដំណើរការបានលឿន ជាងមុន។

នៅអេក្រង់របស់ទូរស័ព្ទក៏មានបង្ហាញចំនួនភាគរយនៃ RAM​ ដែលបានប្រើប្រាស់ កម្មវិធីកំពុង ដំណើរការ និងទំហំ RAM ដែលកំពុងប្រើប្រាស់។ អ្នកក៏អាចមើលថាតើមានកម្មវិធីប៉ុន្មានដែលកំពុងតែដំណើរការនៅលើRAM ដែលជួយអ្នកក្នុងការជ្រើសរើសថាតើកម្មវិធីណាដែលគួរតែបិទ។ មិនតែ ប៉ុណ្ណោះ អ្នកក៏អាចជ្រើសរើស យកពាក្យ “End All” ដើម្បីបិទកម្មវិធីទាំងអស់។

ការពារខ្លួនរបស់អ្នក

ពេលខ្លះអ្នកប្រើទូរស័ព្ទអាចនិងតម្លើងកម្មវិធី ឬក៏មេរោគចូលទូរស័ព្ទដោយមិនដឹងខ្លួន ហើយវាអាចនាំ អោយបាត់បង់ ព័ត៌មានផ្ទាល់ខ្លួនឬខូចទូរស័ព្ទ។ នៅក្នុងករណីធ្ងន់ធ្ងរ វាអាចធ្វើអោយ ទូរស័ព្ទដំណើរ ការយឺតឬឆាប់អស់ថាមពលថ្ម។

កម្មវិធីSmart Manager ស្កែនដោយស្វ័យប្រវត្តិដើម្បីពិនិត្យមើលមេរោគ កម្មវិធីដែលសុីថ្មខ្លាំងពេក កម្មវិធី ដែលធ្វើឲ្យerror ខុសពីធម្មតា ព្រមទាំងដោះស្រាយរាល់បញ្ហាដែលកើតមាន។  អ្នកប្រើប្រាស់ក៏អាច ធានា បាននូវការសុវត្ថិភាពដោយលុប ឬបិទកម្មវិធីដែលអ្នកមិនចង់បាន។ ទូរស័ព្ទសាមសុងដែលមាន Smart Manager ផ្តល់នូវដំណោះស្រាយដោយប្រឆាំង នឹងមេរោគតាមរយៈ ការសហការជាមួយក្រុមហ៊ុន Intel Security ។

ការគ្រប់គ្រង

ជាមួយនឹងកម្មវិធី Smart Manager អ្នកប្រើប្រាស់ទូរស័ព្ទទំនើបសាមសុង Galaxy អាចមានទំនុកចិត្តថា ទូរស័ព្ទរបស់ពួកគេ មានសុវត្ថិភាព និងមានដំណើរការល្អ។ ឥលូវនេះកម្មវិធី Smart Manager អាច ប្រើប្រាស់បានសំរាប់ទូរស័ព្ទ S6, S6 edge, S6 edge+, S5, S4, Note5, Note4 និង Note3 ជាដើម។

សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់៖ http://news.samsung.com/global/smart-manager-the-way-to-keep-your-galaxy-smartphone-as-good-as-new-always​

អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូប គ្រប់ ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យកាន់ តែប្រសើរ​ឡើង​នូវពិភពទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗដែលប្រើប្រព័ន្ធអគ្គិសនី និងដំណោះ​ស្រាយផ្សេងៗ ប្រើប្រព័ន្ធ  LED។ យើងកំពុងតែនាំគេ ផ្នែកអុីនធឺណែត(Internet of Things) ដែលមានឧបករណ៍ វៃឆ្លាតជាច្រើន និងមានការសហការយ៉ាងល្អនិងសកម្មនៅក្នុង ឧស្សាហកម្មផ្សេងៗ។   យើងមានបុគ្គលិកចំនួន 319.000 នាក់ នៅទូទំាង 84 ប្រទេសដោយ​មាន​បរិមាណលក់ប្រចាំឆ្នាំ ចំនួន 196 ពាន់លានដុល្លារអាមេរិក។

ដើម្បីស្វែងរកព័ត៌មានបន្ថែមនិងទទួលបានព័ត៌មានថ្មីៗ អត្ថបទ និងឯកសារផ្សេងៗ សូមមើលគេហទំព័រ news.samsung.com

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]