ភ្នំពេញ៖ កាលពីម្សិលមិញនេះ ផលិតកម្ម មាតុចក្រហ្វីលម៍ (Meatochak Film) បានបើកសម្ពោធចាក់បញ្ចាំង ខ្សែភាពយន្តថ្មីស្រឡាងមួយ គឺរឿង "អាកុក អាច្រវា"។

ចំពោះខ្សែភាពយន្ត "អាកុក អាច្រវា" នេះដែរ ជាខ្សែភាពយន្តមួយ ដែលមានលក្ខណៈ ជាតិនិយម បង្ហាញអ្វីដែលជារបស់ខ្មែរ ទៅកាន់ពិភពលោក មានដូចជា រទេះគោ ក្របី ទេសភាពរាជធានីភ្នំពេញ ពិសេស គឺវត្តភ្នំ និងបរមរាជវាំង ជាដើម។


ក្នុងនោះដែរ លោក ហ៊ុយ យ៉ាឡេង ចាងហ្វាងផលិតកម្ម មាតុចក្រហ្វីលម៍ បាននិយាយថា "រឿង អាកុក អាច្រវានេះ មិនត្រឹមតែជារឿងបែបកំប្លែងនោះទេ ថែមទាំងបង្កប់ន័យអប់រំ ទៅកាន់អ្នកទស្សនា ដើម្បីឲ្យក្មេងៗ យល់ពីគុណតម្លៃរបស់ឪពុកម្តាយទៀតផង។ ជាពិសេសទៀតនោះ នៅក្នុងថ្ងៃសម្ពោធនេះដែរ ខ្ញុំក៏បានរៀបចំសីក្លូយ៉ាងច្រើន ដើម្បីឲ្យតារាល្បីៗ និងក្រុមការងារ បានឡើងជិះ ជុំវិញផ្សារថ្មី ផងដែរ។ ចំពោះគោលបំណង ដែលខ្ញុំធ្វើបែបនេះ ព្រោះស៊ីក្លូ នាពេលបច្ចុប្បន្នស្ទើរតែ បាត់រលត់ទៅហើយ ព្រោះមិនសូវមានអ្នកណា ជិះប៉ុន្មានទេ ដូចនេះហើយ ទើបខ្ញុំចង់លើកតម្តើង និងសើកស្ទួយស៊ីក្លូឡើងវិញ ហើយមិនតែប៉ុណ្ណោះ អ្នកទស្សនានឹងបានឃើញស៊ីក្លូ ក្នុងខ្សែភាពយន្ត អាកុក អាច្រវា នេះផងដែរ" 

លោក ហ៊ុយ យ៉ាងឡេង បានបន្ថែមថា "រឿងអាកុក អាច្រវានេះ ធានាថាសើចសប្បាយ គ្រប់ឈុតគ្រប់ឆាក ហើយ បើមិនសើច មិនយកលុយទៀតផង​ ព្រោះថារឿងនេះ បានជាប់៨រឿង ក្នុងមហោស្រពភាពយន្តជាតិ ២០១៥នេះ តែម្តង" 


ចាហ្វាងផលិតកម្ម មាតុចក្រហ្វីលម៍  លោក ហ៊ុយ យ៉ាងឡេង

ជាមួយគ្នានោះដែរ នៅក្នុងថ្ងៃសម្ពោធរឿង "អាកុក អាច្រវា" មានតារាជាច្រើនបានចូលរូម ដូចជា កញ្ញា ទឹមរដ្ឋា អ្នកនាង ទូច ស្រីល័ក្ខ  Dj ក្តឹប លោក សុបិន្ត លោក យ៉ូៗ និងតារាផ្សេងៗ ទៀតជាច្រើន។





ខ្សែភាពយន្ត អាកុក អាច្រវា ចាប់ផ្តើមចាក់បញ្ចាំង ចាប់ពីថ្ងៃនេះតទៅ  គ្រប់បណ្តារោងភាពយន្តនានាដូចជា នៅរោងភាពយន្ត Platinum រោងភាពយន្ត Legend និងរោងភាពយន្ត Major Cineplex ផងដែរ៕


សូមទស្សនាTrailer ទាំងអស់គ្នា៖


ដោយ៖​ កា
ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទូច ស្រីល័ក្ខ