អេស្ប៉ាញ៖ នាពេលថ្មីៗនេះ មានវីដេអូមួយបានកំពុង តែធ្វើឲ្យមនុស្សជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសគឺអ្នក ស្នេហាវិស័យកីឡាបាល់ទាត់ និងជាអ្នកគាំទ្ររបស់ កំពូលតារាបាល់ទាត់ Cristiano Ronaldo ផ្ទាល់តែម្តង។

យោងតាមប្រភព ព័ត៌មានបានឲ្យដឹងថា វីដេអូមួយនោះគឺជា ការបង្ហាញនូវទិដ្ឋភាព ខាងក្នុងគេហដ្ឋាន របស់តារាបាល់ទាត់ ប្រចាំក្លឹបអធិរាជស Real Madrid គឺកីឡាករ Cristiano Ronaldo ដែលមានទីតាំងនៅឯតំបន់ Pozuelo de Alarcon ភាគខាងលិចទីក្រុង Madrid របស់ប្រទេសអេស្ប៉ាញ ម្យ៉ាងវិញទៀត គេហដ្ឋានដ៏ធំស្កឹមស្កៃ មួយនេះមានតម្លៃដល់ទៅ ជាង៧លានដុល្លារឯណោះ។


Cristiano Ronaldo នៅក្នុងវីដេអូ ពេលកំពុងបង្ហាញ ទិដ្ឋភាពក្នុងផ្ទះរបស់ខ្លួន

បើតាមការបញ្ជាក់ ពីប្រភពដដែលនេះ បានឲ្យដឹងថា គេហដ្ឋានរបស់កីឡាករ Ronaldo មានទំហំជាង ៧៩០ម៉ែត្រការ៉េ ដោយក្នុងនោះគឺមាន បន្ទប់គេងចំនួន៧ បន្ទប់ទឹកចំនួន៨ បន្ទប់សម្រាប់ដាក់ ពានរង្វាន់ធំមួយ និងបន្ទប់ផ្សេងៗទៀត។ រីឯនៅខាងក្រៅវិញ គឺមានទីធ្លាបាល់ទាត់ តូចល្មមមួយ អមដោយអាងហែលទឹកមួយ និងអាងត្រាំទឹកក្តៅមួយផងដែរ ដែលមើលទៅពិតជា គួរឲ្យចង់រស់នៅមែនទែន។

គូសបញ្ជាក់ផងដែរថា Cristiano Ronaldo កំពុងតែលេងឲ្យក្លឹប Real Madrid ដែលជាក្លឹបបាល់ទាត់ ដ៏ធំមួយរបស់ ប្រទេសអេស្ប៉ាញ ដោយក្នុងនោះរូបគេ អាចទទួលបានប្រាក់ចំនួន ជាង៤សែនដុល្លារ ក្នុងមួយសប្តាហ៍។ ហើយនេះគឺជាវីដេអូថ្មីមួយ ដែលកំពូលតារាបាល់ទាត់ រូបនេះធ្វើការបង្ហាញ អំពីទិដ្ឋភាពនៅក្នុងគេហដ្ឋាន របស់ខ្លួនជាសាធារណៈ ជាពិសេសគឺសម្រាប់ អ្នកគាំទ្ររបស់ខ្លួន ផ្ទាល់តែម្តង ហើយក៏ដើម្បីអបអរសម្រាប់ ពិធីបុណ្យគ្រីស្តម៉ាស ផងដែរ៕

តោះកុំបាច់រង់ចាំយូរ ទៅទស្សនាវីដេអូ ទាំងអស់គ្នា៖


ប្រភព៖ ដេលីម៉េល

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]