ហាណូយ៖ ក្រុមហ៊ុនអាកាសចរណ៍របស់វៀតណាម បានប្រើប្រាស់នារីស្រស់ស្អាត ស្លៀកពាក់ឈុតប៊ីគីនី រាំបង្ហាញភ្ញៀវនៅលើយន្តហោះ ដើម្បីបង្កើតបរិយាកាស សប្បាយរីករាយដល់អតិថិជន ប៉ុន្តែទទួលរងការរិះគន់ពីមជ្ឈដ្ឋានមួយចំនួន។

រូបភាពដ៏គូរឲ្យស្រើបស្រាលនេះ គឺជាសកម្មភាពនារីវ័យក្មេងរាំស៊ិចស៊ី នៅលើជើងយន្តហោះ ដែលធ្វើដំណើរពីទីក្រុង ហូជីមីញ-យាចាង ដែលកំពុងរងការរិះគន់ ថាមិនសមរម្យ និងជាកម្មវិធីផ្សព្វផ្សាយដែលមិនមាន ភាពច្នៃប្រឌិតសោះឡើយ។

មជ្ឈដ្ឋានមួយចំនួន បានលើកឡើងថា បើទោះបីជាវាការបង្កើត ការកំសាន្តសម្រាប់អតិថិជនរបស់ខ្លួនក្តី តែយើងត្រូវក្រឡេកមើលទៅ អតិថិជនទាំងអស់ ដោយក្នុងនោះមានក្មេង និងមនុស្សចាស់ ដែលវាមិនមែនរូបភាពជាសមរម្យ។ លើសពីនេះ នៅក្នុងចំណោមនារីវ័យក្មេង ដែលស្លៀកឈុតប៊ីគីនដ៏ស៊ិចស៊ី គឺមាននារីបម្រើការងារក្នុងយន្តហោះ (អូតេស) ម្នាក់ផងដែរ ដែលវារឹតតែធ្វើឲ្យអាជីពជា អូតេស មានការធ្លាក់ចុះផ្នែកសីលធម៌ យ៉ាងធ្ងន់ធ្ងរ។

មន្ដ្រីក្រសួងទេសចរណ៍ និងកីឡា វៀតណាម បានថ្លែងនៅទីក្រុងហូជីមីញថា ករណីនេះវាមិនមែនជារឿងខុសច្បាប់នោះទេ ប៉ុន្តែវាមិនមានភាព សមរម្យ និង ប៉ះពាល់សីលធម៌ សង្គមមួយផ្នែកផងដែរ។ សម្រាប់ស្លៀកឈុតប៊ីគីនី គួរតែស្លៀកនៅមាត់សមុទ្រ ឬ ក៏អាងហែលទឹក ប្រសើរជាង ស្លៀកឈុតបែបនេះ នៅលើយន្តហោះ៕

Looking Today

Looking Today

Looking Today

Looking Today

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]