ភ្នំពេញ ថ្ងៃទី២១ខែធ្នូ ឆ្នាំ២០១៥៖ ក្រោយពីការទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនខែ នូវរូបរាងថ្មីរបស់រថយន្ត Ford Everest 2016 រូបរាងថ្មីដែលជាប្រភេទរថយន្ត SUV សម្រាប់ការធ្វើដំណើរ ប្រចាំថ្ងៃជាលក្ខណៈគ្រួសារ ក៏ដូចជាការប្រើប្រាស់ សម្រាប់ប្រតិបត្តិការអាជីវកម្ម រថយន្ត Ford Everest 2016 រូបរាង​ថ្មី បំពាក់​ដោយ បច្ចេកវិទ្យាឆ្លាត​លើស​ពី​ការ​រំពឹង​ទុក​ ត្រូវបានក្រុមហ៊ុនអ អិម អេ ខេមបូឌា (RMA Cambodia) ដែលជាតំណាងចែកចាយ ផ្តាច់មុខរថយន្តហ្វដ (Ford) នៅកម្ពុជា បានប្រកាសដាក់លក់ ជា​ផ្លូវ​ការ​ចាប់​ពី​ថ្ងៃ​នេះ​តទៅ នៅតាមបណ្តាទីតាំងលក់រថយន្ត ហ្វដនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។​

យោងទៅលើកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញនៃរថយន្តដែលមានគុណភាពខ្ពស់​បំផុតសម្រាប់ការបើកបរ ក៏ដូចជាភាព​​ធន់​រឹងមាំ សាកសម ទៅនឹងអ្វីដែលអ្នកបើកបរ បានរំពឹងទុក ថាជារថយន្ត SUV ដែលធន់ជាងគេ Ford Everest​ 2016 រូបរាង​ថ្មីនេះ បានផលិតឡើង​បំពាក់ដោយបច្ចេកវិទ្យាដ៏​ឆ្លាត​វៃ​​សម្រាប់ ការបើកបរ​ប្រកប​ដោយ ​សុវត្ថិភាពខ្ពស់​បំផុត​មានដូចជា​ បច្ចេកវិទ្យា SYNC 2 ដែលអាចឲ្យអ្នកបើកបរ ប្រើសម្លេង​និយាយ​បញ្ជាទៅ លើការកម្សាន្ត កំនត់កម្រិត សីតុណ្ហភាពនៅ​ក្នុង​រថយន្ត​ ហើយ​​អាច​ភ្ជាប់ទូរស័ព្ទដៃ ទៅនឹងរថយន្តជាមួយអេក្រង់ Touch Screen ដ៏​ធំ​ទំហំ 8អ៊ីញ​ ប្រព័ន្ធផ្តល់ដំណឹងដល់អ្នកបើកបរ ឲ្យឈប់សម្រាក​ពេល​ងងុយគេង ប្រព័ន្ធផ្តល់ ដំណឹងគ្រោះថ្នាក់ជុំវិញរថយន្ត (Blind Sport Information System) ​ប្រព័ន្ធចូលចតដោយស្វ័យប្រវត្តិ​ (Semi-Active Park Assist) ប្រព័ន្ធផ្តល់ សញ្ញាគ្រោះថ្នាក់ដែលអាចកើតមាននៅខាងមុខ (Collusion Warning)ប្រព័ន្ធទប់លំនឹងរថយន្តលើផ្លូវកោង​ និងរអិល (Roll Stability Control) ត្រូវ​បាន​បំពាក់​ សម្រាប់សម្រួល​ដល់​អ្នក បើកបរឲ្យ​គ្រប់គ្រងរថយន្តបាន ពេលកំពុងបើកបរ ក្នុងល្បឿនលឿន​​ ប្រព័ន្ធទប់លំនឹងរថយន្ត (Electronic Stability Program) ដែលមានមុខងារយ៉ាង សំខាន់ក្នុងការទប់លំនឹងរថយន្ត និងបញ្ជៀស​ការ ក្រឡាប់ រ៉ាដាកំណត់ល្បឿនដែលអាចបន្ថយល្បឿនដោយស្វ័យ ប្រវត្តិតាមល្បឿនរថយន្តខាងមុខ​ (Adaptive Cruise Control)​ ប្រព័ន្ធជំនួយលើចង្កូតនិងរំលឹកឲ្យអ្នកបើកបរ បើកក្នុងគន្លងត្រឹមត្រូវ (Lane Keeping Alert) និង ប្រព័ន្ធបើកបរនៅលើ គ្រប់ស្ថានភាពផ្លូវ​​​​ (Terrain Management System)។​


សម្រាប់ព័ត៌មានលម្អិតស្តីអំពីរថយន្ត Ford សូមធ្វើការទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 012 333 975 ។​

 

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]