ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍ មួយបង្កឡើង ដោយម៉ូតូបុកនឹងម៉ូតូ រួចខ្ទាតចូលរថយន្ត អូស ជាង២០ម៉ែត្រ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ កាលពីវេលាម៉ោង ១១ និង ០៥នាទីយប់ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០១២ នៅជាប់នឹង ភោជនីយដ្ឋានអង្គរមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរស ម្នាក់ ជិះម៉ូតូម៉ាកវីវ៉ា  ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1X-9061 បើកបរតាមបណ្តោយផ្លូវ ព្រះមុនីរ៉េតពីជើងមកត្បូង លុះមកដលចំណុចកើតហេតុខាងលើមានម៉ូតូមួយគ្រឿងទៀតម៉ាក ស្មាសរេវ៉ូ ពណ៌ក្រហមខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AI-1295 បើកបរស្របគ្នាមកបុកចំពីក្រោយម៉ូតូម៉ាកវីវ៉ា  ពេញទំហឹង រួចក៏ខ្ទាតទៅបុកនឹងរថយន្ត ក្រឡុកស៊ីម៉ង់ត៍របស់ក្រុមហ៊ុនជីបម៉ុងខនគ្រីប ពាក់ស្លាកលេខ ភ្នំពេញ 5A-0212 អូសបុរសជាម្ចាស់ម៉ូតូម៉ាក ស្មាសរ៉េរ៉ូវ ជាង២០ម៉ែត្រ បណ្តាលឲ្យរងរបួសដៃខាងឆ្វេងធ្ងន់ធ្ងរ ។ គួរបញ្ជាក់ថា ជនរងគ្រោះខាងលើនេះ សមត្ថកិច្ចនៅ មិនទាន់ស្គាល់ អត្តសញ្ញណនៅឡើយទេ។ 

ក្រោយពីកើតហេតុជនរងគ្រោះ ត្រូវបានដឹកបញ្ជូនទៅព្យាបាល នៅមន្ទីពេទ្យ មិត្តភាពខ្មែរ សូវៀត រីឯម៉ូតូនឹងរថយន្តត្រូវ បានសមត្ថកិច្ចយកទៅរក្សារទុក នៅការិយាល័យនៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញដើម្បីរងចាំការដោះស្រាយ ៕  

ដោយ វាសនា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]