ភ្នំពេញៈ ស្រីស្អាតសិចស៊ី បញ្ចេញ សាច់ដើមទ្រូងមិន សំចៃដៃ កញ្ញា ដេននី បានទទួលរងការ ជេរប្រមាថ មិន សំចៃមាត់ពី សំណាក់អ្នកលេង Facebook ដោយថ្មីៗនេះនាង ត្រូវបានគេ ហៅថាជាស្រីខូច និងជាស្រីលក់ខ្លួន ពេញៗមាត់ ក្រោយពីបានបញ្ចេញ ភាពសិចស៊ី មិនសំចៃដៃបន្តបន្ទាប់ ។

តារាស្រីដែលចាប់ផ្តើមមានឈ្មោះល្បី តាមរយៈការសម្តែង ក្នុងឈុតខារ៉ាអូខេ «ប្តីចាស់ក្បត់ខ្ញុំ» របស់អ្នកនាង ខ្ញុង គឺ តារាសិចស៊ីកញ្ញា ដេននីមួយរយៈចុងក្រោយនេះ គេសង្កេតឃើញនាងហាក់ បញ្ចេញសាច់ដើមទ្រូង បញ្ចេញរាង ស្រឡូនដោយ ស្លៀតឈុតប៊ីគីនី មើលទៅពិតជាសិចស៊ីខ្លាំង វ៉ាដាច់តារាសិចស៊ីនាង វ៉ាង ស្រីណូ និង កុល ដាវី ហើយនាងក៏ជាប់ឈ្មោះថា ជាតារាសិចស៊ីមួយដួង ដែលផ្គើននិងការរិះគន់ផងដែរ។

ជារឿយៗនៅពេលដែល តារាស្រីសម្បូរសាច់ដើមទ្រូង នាង ដេននី ស្លៀកពាក់បញ្ចេញភាពសិចស៊ីម្តងៗ នាង តែងតែ រងការរិះគន់ ពីសំណាក់មហាជនជាប់ជានិច្ច តែឲ្យតែមានការរិះគន់ម្តង នាងតែងតែសម្ញែងភាព សិចស៊ី ផ្គើនការរិះគន់ម្តង មិនដែលដាច់ទេ ។ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺថ្មីៗនេះនាងត្រូវបានអ្នកលេង Facebook បានជេរប្រមាថនាង ដោយហៅនាងថាស្រីខូចពេញៗមាត់ ដោយមិនមានការក្រែងចិត្តនាង ។

តាមរយៈ ការជេរប្រមាថនោះ ត្រូវបានម្ចាស់សាម៉ីខ្លួននាង ដេននី យកមកបង្ហោះនៅលើ Facebook ខ្លួនថា «មួយជីវិតនេះ នាងខ្ញុំមិនដែលបង្ករជម្លោះ ជាមួយអ្នកណាឡើយ. ប៉ុន្តែថ្ងៃនេះខ្ញុំសុំនិយាយ ពីស្រីម្នាក់នេះ ដែលមកដៀល ខ្ញុំចំៗថាជាស្រីខូច ជាស្រីលក់ខ្លួននឹងស្លៀកពាក់សិចស៊ី នាំអោយខូចប្រពៃណីខ្មែរ។

ប៉ុន្តែខ្ញុំក៏ចង់សួរទៅនាងវិញដែរថា នាងស្លៀកពាក់នេះ សុភាពថ្លៃថ្នូរហើយរឺ? ខ្ញុំគិតថាមុននឹង នាងនិយាយថា អោយ ខ្ញុំនាងគួរតែយកកញ្ចក់ឆ្លុះ មើលខ្លួនឯងសិនទៅថា នាងជាស្រីខ្មែរ ដែលគោរពប្រពៃណី ដូចនាងនិយាយ អត់? នាងនិយាយថានាងឡូយ ព្រោះនាងជាអ្នកនៅអាមេរិក ប៉ុន្តែសម្រាប់ខ្ញុំវាគ្មានអី អស្ចារ្យនោះទេ បើនាងកើត មកមានហើយនៅស្រុកគេនោះ ដោយមិនចាំបាច់ធ្វើការអីនោះ ទើបវាឡូយ ប៉ុន្តែបើនៅស្រុកគេ ធ្វើការដូចគ្នានោះ វាគ្មានអីអស្ចារ្យនោះទេ.។ សង្ឃឹមថានាងនឹងបានឃើញ នូវការឆ្លើយតបរបស់ខ្ញុំ ព្រោះខ្ញុំមិនចេះជេរដូចនាងទេ ខ្ញុំចូលចិត្តប្រើភាសាមនុស្ស ព្រោះនិយាយងាយយល់...» ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខ្ញុង