ការថតរូបកំពុងតែមានការពេញនិយម អ្នកខ្លះចូលចិត្តថតទេសភាព អ្នកខ្លះចូលចិត្តរូបម្ហូបអាហារ ដើម្បីចែករំលែកជាមួយមិត្តភ័ក្ត នៅក្នុងFacebook និងបណ្តាញសង្គមផ្សេងៗ។ លោក កឹម សុវណ្ណា គឺជាអ្នកថតរូបអាជីព ម្នាក់ដែលមានបទពិសោធន៍ ថតរូបជិតបួនឆ្នាំមកហើយរូបថត ដែលជាស្នាដៃរបស់គាត់ ត្រូវបានប្រើប្រាស់ នៅតាមទំព័រកាសែត និងទស្សនាវដ្តីជាច្រើន។

លោក កឹម សុវណ្ណា បានមានប្រសាសន៍ថា៖ «ជាទូទៅខ្ញុំតែង ប្រើកាមេរា៉ទំនើបដែលមានតម្លៃ រាប់ពាន់ដុល្លារថតរូបដើម្បីទទួល បាននូវរូបភាពដែលមាន គុណភាពល្អអាចប្រើ បានច្រើនយ៉ាង។ ប៉ុន្តែនាពេលថ្មីៗនេះ ខ្ញុំបានសាកល្បងមកប្រើ កាមេរ៉ាទូរស័ទ្ទដើម្បីថត រូបភាពវិញម្តង។»

លោក កឹម សុវណ្ណា បានជ្រើសរើសយកទូរស័ព្ទសាមសុង Galaxy Note5 មកប្រើដើម្បីថតរូប។ «ខ្ញុំប្រើទូរស័ព្ទនេះមកថត រូបម្ហូប និងទេសភាព ព្រេាះមានគុណភាពល្អមិន ចាញ់កាមេរ៉ា ទំនើបឡើយ ហើយ ងាយយកតាមខ្លួន»។

ទូរស័ព្ទសាមសុង Galaxy Note5មានកម្មវិធីច្រើន ដែលអាចកែរូបភាពបានស្រួលដូចជា Adobe Photoshop Expressជាដើម ព្រមទាំងកម្មវិធីផ្សេងៗ ជាច្រើនដែល អ្នកប្រើប្រាស់អាច ដោនឡូត ដោយឥតគិតថ្លៃ។ 

លោក សុវណ្ណា បានបញ្ជាក់បន្ថែមថា៖«ជាមួយទូរស័ព្ទមួយនេះ ខ្ញុំអាចថតរូបនៅទីកន្លែងងឹត បានដោយសារតែវាមានអាភិតឆឺ F:1.9 ហើយអាចបែក ចែកដាច់រវាងរូបភាពខាងមុខ។ ទូរស័ព្ទ Samsung Galaxy Note 5ផ្តល់នូវថតរូបភាពកាន់តែ ច្បាស់ជាងមុន  ដោយ កាមេរ៉ាក្រោយមានទំហំ16 មេកាភិចសែល នឹងអាចការរក្សា លំនឹងរូបភាព ។ ចំណែក កាមេរ៉ាមុខត្រូវ បានដំឡើងដល់ទៅ 5 មេកាភិចសែល ដែលអាចឲ្យអ្នកដើរថត selfie បានងាយស្រួល និងច្បាស់ជាងមុន។

អ្នកប្រើប្រាស់GalaxyNote 5 នឹងទទួលបានអត្ថប្រយោជន៍ពីបចេ្ចកវិទ្យាឈានមុខនៃប្រព័ន្ធកាមេរ៉ា ដ៏អស្ចារ្យរបស់សាមសុង ដែលមានដូចជា Quick Launch(ចុចពីរដងទៅលើប៊ូតុងHome ដើម្បីធ្វើការថត នៅក្នុងរយៈពេល តិចជាងមួយវិនាទី*) Auto Real-time High DynamicRange (HDR) ហើយនិងការរក្សាលំនឹង Smart Optical Image Stabilization (OIS) រួមនិងរបកគំហើញ នៃបចេ្ចកវិទ្យាថ្មីៗ។

 


អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្ស គ្រប់រូប គ្រប់ ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ ប្តូរឲ្យកាន់តែ ប្រសើរ​ឡើង​នូវពិភពទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗដែលប្រើប្រព័ន្ធអគ្គិសនី និងដំណោះ​ស្រាយផ្សេងៗប្រើប្រព័ន្ធ LED។ យើងកំពុងតែនាំគេផ្នែកអុីនធឺណែត(Internet of Things) ដែលមានឧបករណ៍វៃ ឆ្លាតជាច្រើន និងមានការសហការយ៉ាងល្អនិងសកម្មនៅក្នុង ឧស្សាហកម្មផ្សេងៗ។   យើងមានបុគ្គលិកចំនួន 319.000 នាក់ នៅទូទាំង 84 ប្រទេសដោយ​មាន​បរិមាណលក់ប្រចាំ ឆ្នាំ ចំនួន 196 ពាន់លានដុល្លារអាមេរិក។

ដើម្បីស្វែងរកព័ត៌មានបន្ថែមនិងទទួលបានព័ត៌មានថ្មីៗ អត្ថបទ និងឯកសារផ្សេងៗ សូមមើលគេហទំព័រ news.samsung.com

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]