ខេត្តបន្ទាយមានជ័យ ៖ សិស្សម្នាក់រៀនវិទ្យាល័យជប់វ៉ារី ស្រុកព្រះនេត្រព្រះ បានក្រោកជិះម៉ូតូ ធ្វើដំណើរពីផ្ទះរបស់ខ្លួន ទៅប្រឡងសញ្ញាបត្រ័ទុតិយភូមិ (បាក់ឌុប) នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១២ វេលាម៉ោង៥និង៣០នាទីទៀបភ្លឺ។ ពេលមកដល់ខាងលិច ភូមិសាលាក្រៅ ចម្ងាយ ៧០០ម៉ែត្រ ស្ថិតក្នុងសង្កាត់ភ្នាត ក្រុងសិរីសោភ័ណ បានបើកយ៉ាងលឿនទៅបុកគោ ខណៈអ្នកភូមិម្នាក់កំពុង ដឹកទៅស្រែតាមផ្លូវជាតិលេខ៦ បណ្តាលឲ្យជនរងគ្រោះ ខ្ទាតទៅបោកក្បាល នឹងផ្លូវបាក់កស្លាប់មួយរំពេច។

នគរបាលចរាចរ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ រុំ ថាណា អាយុ២១ឆ្នាំ រស់នៅភូមិ-ឃុំបុស្សស្បូវ ស្រុកព្រះនេត្រព្រះ  ជាសិស្សរៀននៅវិទ្យាល័យជប់វ៉ារី  ស្រុក ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ក្រោយកើតហេតុ សពជនរងគ្រោះត្រូវបានសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យ តាមប្រពៃណី នៅគេហដ្ឋាន។ ដោយឡែកម៉ូតូត្រូវបាន នគរបាលនាំយកទៅ រក្សាទុកដើម្បីចាត់ការតាមច្បាប់៕

ដោយ ៖ ប៊ុន សំណាង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]