រាជធានីភ្នំពេញ​​​ ៖ ក្រោយ​ពី​ប្រឡូក​​​ក្នុង​ពិភព​សិល្បៈ​​បាន​ប្រមាណ​​​២ឆ្នាំ​ និង​ទើ​ប​តែ​​បញ្ចប់​​ការ​សម្តែង​​ជាតួ​ឯក​លើកដំបូង​​ក្នុង​ខ្សែ​ភា​ព​​យន្ត​រឿង«​​ផ្ការីក​ក្នុងចិត្ត​» ស្រី​ស្រស់​សាច់​ស​​ខ្ចី​សាត​ រស្មី បាន​សម្រេច​ចិត្ត​ដើរ​ចេញ​ពី​ពិភព​សិល្បៈ​​ដោយ​សារ​តែ​រង​គំនាប​ពី​ឪពុក​ម្តាយ​ ។

ការសម្រេចចិត្ត​ដ៏​តក់​​ក្រហល់​របស់​តារា​​សម្តែង​​​រូបនេះ​​ត្រូវ​ទស្សនិក​ជន​​​ដែល​ធ្លាប់​​​គាំទ្រ​ការ​​សម្តែង​​របស់​នាង​​ខក​ចិត្ត​​ និង​សម្តែង​ការ​ភ្ញាក់​ផ្អើល​​ព្រោះ​នាង​កំពុង​​​តែ​បោះ​​ជំហាន​​បាន​យ៉ាង​ល្អ​ក្នុងវិស័យ​សិល្បៈ​​​​​​ តែ​បែរ​ជា​ត្រូវ​បោះ​​បង់​ទៅ​វិញ​។ ​​​អ្នក​ក្នុង​រង្វង់​សិល្បៈ​មួយ​ចំនួន​​លើក​ឡើង​ថា ​ការ​ឈាន​ជើង​ដើរ​ចេញ​​ពី​អាជីព​​​សិល្បៈ​​​​​របស​់​ សាត​ រស្មី​ នា​ពេល​នេះ​ទំនង​មក​ពីនាង​ត្រូវ​​អាណា​ព្យា​បាល​​រៀបចំ​​​ឱ្យ​មាន​ស្វាមី​​ ទើប​បាន​ជា​​​ពួកគាត់​មិនចង់​ឱ្យ​នាង​ចូល​​ប្រឡូក​​​សិល្បៈ​​ ជា​ពិសេស​​​ឈុត​ឱប​ថើប​ក្នុង​ពេល​សម្តែង​ ។ ម្យ៉ាង​ទៀត​​ប្រហែល​ជា​ឪពុកម្តាយ​របស់​តារា​រូប​នេះ​ត្រៀម​​រៀបចំ​​ផ្សំផ្គុំ​នាង​ជាមួ​យ​បុរស​ដែល​​មាន​មុខ​មាត់​ម្នាក់​ ហើយ​បុរសរូបនោះ​អាចដាក់​​គំនាប​​ដ៏តឹង​តែង​មួយ​នេះ ។

ជុំវិញ​​បញ្ហា​​​នេះ​នៅថ្ងៃទី​​៦​ សីហា​​ ឆ្នាំ​២០១២​ កោះ​សន្តិភាព​​​បាន​ទាក់​ទង​សុំ​ការ​បញ្ជាក់​​ពី​កញ្ញា​ សាត​ រស្មី ​​ប៉ុន្តែ​​ទូរស័ព្ទ​របស់នាង​​ត្រូវ​នារី​ម្នាក់​​ជា​អ្នក​លើក​ដោយ​អះអាង​ថា ជា​ប្អូនស្រី​​របស់​​​នាង។ ​នារី​​ជាប្អូន​បញ្ជាក់​​​ថា នាង​​សាត​ រស្មី​ ពិត​ជា​សម្រចចិត្ត​​បោះ​បង់​ចោល​សិល្បៈ​​​​មែន​ ដោយ​សារ​​​គំនាប​​របស់​ម្តាយ​​ ពោលគឺ​មិន​មែន​​ដូច​​បញ្ហា​​​អ្វី​​ដែល​គេ​និយាយ​ទេ ។ នាង​បញ្ជាក់​ថា «បងស្រី​​របស់នាង​​ខ្ញុំ​បានឈប់​ពីសិល្បៈ​​ហើយ​ ដោយ​សារ​​​តែ​ម៉ាក់​និង​ប៉ា​ មិនចង់​ឱ្យ​គាត់​ចាប់​យក​អាជីព​​​នេះ​ឡើយ ព្រោះ​តែ​ពួកគាត់​​ខ្លាច​មាន​រឿង​​​អាស្រូវ​​ផ្សេង​ៗ​​ និងការ​និយាយ​​មិន​ល្អ​ពី​បង​ស្រី​​របស់​ខ្ញុំ ហើយ​មាន​ចុះ​ផ្សាយ​​រឿង​​នេះ​ក្នុង​ទំព័រ​​សារ​ព័ត៌មាន​ ។ កាល​ដើម​​ឡើយ​ម៉ាក​​់ ប៉ា​ខ្ញុំ​​​មិន​ចូល​​ចិត្ត​ឱ្យ​កូន​​ប្រឡូក​​ក្នុង​សិល្បៈ​ឡើយ​ តែ​ដោយ​សារ​តែ​បង​ស្រី​​ខ្ញុំ​គាត់​ស្រឡាញ់​​ ហើយ​ចេះ​តែ​​ទៅ​លួច​ថត» ។

ក្រោយ​ពី​បោះ​បង់​​​ចោល​សិល្បៈ​​​​ហើយ​ តាម​​នារី​​ជា​ប្អូន​​​រូបនោះ​បញ្ជាក់​ថា នាង​សាត​ រស្មី​ ​​ទៅ​ធ្វើការ​​​ងារ​រាជការ​ជាមួយ​ម្តាយ​វិញ ។
​កញ្ញា​ សាត​ រស្មី ចូលប្រឡូក​​​សិល្បៈ​ក្នុង​អំឡុង​ឆ្នាំ​​​២០០៩​ ប៉ុន្តែ​​នាង​មិន​សូវ​​មាន​សកម្ម​ភាព​​​លេច​ធ្លោ​ទេ​ គឺក្រៅ​ពី​ថត​​​ខារ៉ា​អូខេបាន​ប្រមាណ​​​២០​បទ​ នាង​ទើប​​​តែ​ចាប​់​​បាន​​តំណែង​​តួឯក​​មួយ​រឿង​​ប៉ុណ្ណោះ​ គឺរឿង​​«ផ្ការីក​ក្នុង​ចិត្ត​»​ដែល​បញ្ចាំង​​លើកញ្ចក់​ទូរ​ទស្សន៍​ ស៊ី ធី​ អិន នាពេល​ថ្មីៗនេះ ។

មិន​មែន​តែ​កញ្ញា​ សាត​ រស្មី​​ មួយទេ​​ដែល​​​​ខណៈ​​​អាជីព​សិល្បៈ​​កំពុង​តែ​លេច​ធ្លោ​​​ស្រាប់​តែ​​​បោះ​បង់​ទៅ​វិញ គឺកន្លងមក​​មាន​ដូច​ជា​កញ្ញា​ ដួង​ ម៉ាណា ពិធីការិនី​​​​ស្ថានីយ​​ទូរទស្សន៍​​ប៉ុស្តិ៍​លេខ​៥​ និង​ជាតួ​ឯក​​ក្នុង​រឿង​​សេដ្ឋី​​ស្រុក​ស្រែ​​​ជាដើម ។កញ្ញា​​​ សាត​ រស្មី កំពុង​តែ​មាន​រស្មី​ក្នុងពិភព​​សិល្បៈ​​ស្រាប់​តែ​​រលត់​ទៅវិញ ព្រោះ​តែ​ឪពុក​ម្តាយ​​មិនចង់​ឱ្យ​នាង​ប្រឡូក​ក្នុង​វិស័យ​នេះ ។ នាងត្រូវ​​​រស់ក្នុង​ភាព​​សាមញ្ញ​វិញ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]