នៅពេលដែលប្រិយមិត្ដ អស់ស្រាបៀរ និងចង់បានថែមទៀត តើប្រិយមិត្ដនឹងហៅនរណាគេ ដើម្បីបានស្រាបៀរទាំងនោះ?

យោងទៅតាមព័តមានរបស់ The Columbia Daily Herald បានឲ្យដឹងថា ប៉ូលីសបានចាប់ខ្លួន បុរសចំណាស់ម្នាក់ដែលមានឈ្មោះថា Allen Troy Brooks អាយុ៦៧ឆ្នាំ នៅក្នុងក្រុង Columbia រដ្ឋ Tennessee សហរដ្ឋអាមេរិក បន្ទាប់ពីគាត់បានទូរស័ព្ទទៅ ប៉ូលីស៩ដងក្នុងមួយថ្ងៃ កាលពីថ្ងៃសៅរ៍។ ទូរស័ព្ទភាគច្រើនដែលខាងប៉ូលីសទទួលបាន នោះគឺ តើមានអ្នកណាម្នាក់ អាចទិញស្រាបៀរឲ្យខ្ញុំដែរ អត់? ប៉ូលីសបានធ្វើការចាប់ខ្លួន Allen Troy Brooks និងបានប្រាប់គាត់ថា ប្រសិនជាគាត់សហការណ៍ជាមួយនឹង ប៉ូលីស គាត់នឹងបានទទួលត្រឹមតែក្រដាសពិន័យតែប៉ុណ្ណោះ។ តែគាត់បែរជាធ្វើការបដិសេធ ថាគាត់មិនបានទូរស័ព្ទទៅកាន់ប៉ូលីស ហើយគាត់ក៏គ្មានទូរស័ព្ទប្រើដូចគ្នា។ ដោយសារតែប៉ូលីសមានភស្ដុតាងច្បាស់លាស់ គាត់ត្រូវបានប៉ូលីសចាប់ខ្លួនពីបទ ទូរស័ព្ទទៅប៉ូលីសដោយ គ្មានករណីចាំបាច់។

តើប្រិយមិត្ដយល់យ៉ាងណា ចំពោះបញ្ហានេះ?

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]