ដោយ​​សារ​​តែ​​ទឹក​​ចិត្ត​​​ស្រឡាញ់​​ជាតិ និង​​អត្ត​​ពលិ​ក​​​របស់​​ខ្លួន​​ខ្លាំង​ពេក ​​តារា​ម៉ូដែល​កោះ​តៃ​វ៉ាន់ នាង Huan Shi Ting បាន​សម្រេច​​ចិត្ត​​ស្រា​ត​ល្វែង​​លើ​ដើម្បី​​តវ៉ា​​ប្រឆាំង​នឹង​គណៈ​កម្ម​ការ​រៀប​ចំ​ការ​ប្រកួត​កីឡា​អូឡាំ​ពិក​ និង​ដើម្បី​គាំ​ទ្រ​អត្ត​ពលិក​របស់ខ្លួន​ដែល​បាន​ទៅ​ចូល​រួម​ប្រកួត​​កីឡា​អូ​ឡាំ​ពិក​ក្រុង​ឡុង​​ឆ្នាំ​២០១២ ។

តារា​ម៉ូដែល​​វ័យ​២៣​ឆ្នាំ​រូប​នេះ បាន​បង្ហោះ​រូប​ភាព​ស្ទើរ​ស្រាត​​​ននល​គក​របស់​នាង​​តាម​ប្រព័ន្ធ​អីុន​ធើរ​ណេត ដោយ​​គ្រាន់​តែ​​យក​ទង់​ជាតិ​កោះ​តៃ​វ៉ាន់​​បិទ​បាំង​​កន្លែង​សំខាន់​ៗខ្លះ​តែ​ប៉ុណ្ណោះ​ ។នាង Huang Shi Ting បាន​និយាយ​ថា ខ្ញុំ​ខឹង​សម្បា​រ​ខ្លាំង​ណាស់​នៅ​​ពេល​ដែល​ទង់​ជាតិ​របស់​​ប្រទេស​ខ្ញុំ​​ត្រូវបាន​​​គេ​ដក​ចេញ​ដោយ​​គណៈកម្ម​ការ​រៀប​​ចំ​ការ​ប្រកួត​កីឡា​អូឡាំ​ពិក​​ បន្ទាប់​ពី​មាន​ការ​ស្នើដោយ​ស្ថាន​ទូ​តចិន​​ប្រចាំ​នៅ​ប្រទេស​អង់​គ្លេស​ ។

នាង​បាន​​បន្ត​ទៀត​ថា ខ្ញុំ​​សម្រេច​ចិត្ត​ធ្វើ​បែប​នេះ​ គឺ​មាន​​គោល​បំណង​ពីរ​យ៉ាង​ ៖ ​ទី​១ គឺ​ដើម្បី​​គាំ​ទ្រ​ដល់​អត្ត​ពល​ិក​របស់​ប្រទេស​ខ្ញុំ​​ និង​ទី​២ គឺ​​ដើម្បី​ប្រឆាំង​នឹង​​គណៈ​កម្ម​ការ​រៀប​ចំ​ការ​ប្រកួត​កីឡា​អូ​ឡាំពិក ។គួរ​រំ​លឹក​ដែរ​ថា រហូត​ម​ក​ដល់​ថ្ងៃ​ប្រកួត​ទី​៩ នេះ​កោះ​តៃ​វ៉ាន់​​ទើប​តែ​ទទួល​បាន​មេ​ដាយ​​កីឡា​អូឡាំ​ពិក​ចំនួន​មួយប៉ុណ្ណោះ​​ គឺ​មេដាយ​​ប្រាក់​​លើ​វិញ្ញា​សា​​លើក​ទម្ងន់ ​​ស្ត្រី​​ទម្ងន់៥៣​គីឡូ​ក្រាម ៕

អត្ថបទផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]