ភ្នំពេញ៖ នគរបាលខណ្ឌពោធិ៍សែនជ័យខណៈដើរ ល្បាតក្នុងភូមិសាស្ដ្ររបស់ខ្លួននៅពេលយប់ ដើម្បី រក្សាសន្ដិសុខសុវត្ថិភាពជូនពលរដ្ឋនៅក្នុងមូលដ្ឋាន ស្រាប់ប្រទះឃើញជនសង្ស័យពីរនាក់ជិះម៉ូតូមួយ គ្រឿង ចុះឡើងក៏ឃាត់សាកសួរ ទើបដឹងថា ជាមុខសញ្ញាគាស់ផ្ទះ និងប្លន់ដ៏សកម្មក្នុងរាជធានីភ្នំពេញ។ ការឃាតជនសង្ស័យទាំងពីរកើត ឡើងកាលពីវេលាម៉ោង ៣និង៤៥នាទីទៀបភ្លឺ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២ ស្ថិតនៅក្នុង់ភូមិ ត្រញំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

មន្ត្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា ជនសង្ស័យជាមុខសញ្ញាគាស់ផ្ទះ និងប្លន់ដ៏សកម្មក្នុងរាជធានី ភ្នំពេញ លោក ឃុន ចាន់ទី ភេទប្រុស អាយុ ២៧ឆ្នាំ និងលោក ឡា សុលីនដា ភេទប្រុស អាយុ ២៤ឆ្នាំ ដែលមានមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវបានឃាត់ខ្លួននៅទៀបភ្លឺថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២ នៅភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍ សែនជ័យ។ ជាមួយគ្នានេះកម្លាំងនគរបាលដកហូតបានម៉ូតូមួយគ្រឿង ម៉ាកវ៉េវ ពណ៌ទឹកប្រាក់ ពាក់ ស្លាកលេខ ក-៩៥៩៩ ភព១ និងទូរស័ព្ទ២គ្រឿងផងដែរ។

ប្រភពព័ត៌មានពីនគរបាលខណ្ឌពោធិ៍សែនជ័យបានឱ្យដឹងថា ដើម្បីរក្សាសន្ដិសុខសុវត្ថិភាពជូនប្រជា ពលរដ្ឋឱ្យមានជំនឿទុកចិត្ដលើសមត្ថកិច្ចនោះ លោក ប៊ន សំអាត អធិការនគរបាលខណ្ឌពោធិ៍សែន ជ័យបានដាក់បញ្ជាយ៉ាងតឹងរ៉ឹងបំផុត ចំពោះកម្លាំងនគរបាលក្រោមឱវាទរបស់លោក ទាំងអស់ឱ្យដើរ យាមល្បាតមិនថាថ្ងៃមិនថាយប់ គ្រប់ច្រកល្ហកទាំងអស់ទូរទាំងខណ្ឌពោធិ៍សែនជ័យទាំងមូល ណាមួយ បច្ចុប្បន្នជនល្មើសចេះតែឆ្លៀតឱកាសមិនឈប់មិនឈរជាក់ស្ដែងនៅយប់ ថ្ងៃទី២០ ខែកុម្ភៈ ម៉ោង ៣ និង៤៥នាទីទៀបភ្លឺ កម្លាំងរបស់លោកបានដើរល្បាតក្នុងមូលដ្ឋានរបស់ខ្លួន ស្រាប់តែឃើញជនសង្ស័យ មានគ្នាពីរនាក់ជិះម៉ូតូមួយគ្រឿងចុះឡើងហាក់បីដូចជាចង់ធ្វើសកម្មភាព ពួកលោកក៏បានឃាត់ខ្លួន និង សាកសួរ ដោយសារតែក្រុមនេះ ជាមុខសញ្ញាចាស់ ទោះបីជានគរបាលសួរអ្វីក៏ពួកគេមិនឆ្លើយដែរ ទាល់ តែនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញមកដល់ទើបដឹងថា ក្រុមនេះជាមុខសញ្ញាចាស់ ដែលសកម្មបំផុតក្នុងការគាស់ផ្ទះ និងក៏ជាមុខសញ្ញាប្លន់ផងដែរក្នុងរាជធានីភ្នំពេញ ដោយមានទាំងឯក សារគ្រប់គ្រាន់ ហើយក៏ជាមុខសញ្ញាមួយ ដែលនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានី ភ្នំពេញតាម បង្ក្រាប ជនសង្ស័យទាំងពីរក៏បានប្រគល់ទៅឱ្យនគរកម្រិតស្រាលរាជធានីយកទៅសាកសួរ និងចាត់ការ បន្ដ ។

លោក ប៊ន សំអាត អធិការនគរបាលខណ្ឌ ពោធិ៍សែនជ័យ បានឱ្យដឹងថា បន្ទាប់ពីឃាត់មុខសញ្ញានេះ បានទោះបីជាកម្លាំងរបស់លោកខិតខំ ជជីកសួរចាក់ឫសចាក់គល់យ៉ាងណាក៏ដោយ ក៏ជនសង្ស័យ ទាំងពីរនាក់នេះ មិនឆ្លើយអ្វីទាំងអស់ លុះពេលនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ មក ដល់ទើបជនសង្ស័យទាំងពីរបដិសេធលែងបាន ដោយសារនគរបាលកម្រិតស្រាលគេមាន ឯកសារគ្រប់ គ្រាន់ ហើយម្យ៉ាងវិញទៀត ជនសង្ស័យពីរនាក់នេះ គឺជាមុខសញ្ញាចាស់ ដ៏សកម្មខាងគាស់ផ្ទះ និងប្លន់ ផងដែរ ។

លោកបានបន្ដទៀត ជនសង្ស័យទាំងពីរនាក់ នេះជាមុខសញ្ញាចាស់ ហើយក៏ធ្លាប់ជាប់ពន្ធនាគារផងដែរ កន្លងមកវាតែងតែដើរធ្វើសកម្មភាពគាស់ផ្ទះ និងលួចដ៏សកម្មក្នុងរាជធានីភ្នំពេញ វាឆ្លៀតឱកាស ពេលដែលម្ចាស់ផ្ទះជាប់រវល់ទៅណាម្ដងម្កាល ហើយជននេះ ជួបអី យកហ្នឹង បើយើងបង្ក្រាបមិនទាន់ពេល វេលាទេនោះប្រជា ពលរដ្ឋមានការភ័យព្រួយជានិច្ច៕

ដោយៈ សេងឡុង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិនិងជួយ Share នៅលើ Facebookរបស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]