ភ្នំពេញ៖ បន្ទាប់ពីទទួលបានសន្ទុះ នៃការគាំទ្រខ្លាំង ទៅលើបទចម្រៀង Original មានចំណងជើងថា «ទីបំផុត» ដែលទើបតែចេញ នាពេលថ្មីៗកន្លងទៅ រួចមកហើយនោះ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥ ម្សិលមិញនេះ តារាចម្រៀង ហេង ពិទូ បានបញ្ចេញបទចម្រៀង Original មួយបទទៀត មានចំណងជើងថា «ភ្លៀង» ដែលពិតជាពិរោះ និងប្លែក តែម្តង។


តារាចម្រៀង ហេង ពិទូ

គួររំលឹកឲ្យដឹង ផងដែរថា តារាចម្រៀង លោក ហេង ពិទូ ធ្លាប់បានឲ្យដឹងថា ចាប់ពីពេលនេះតទៅ លោកនឹងបង្កើត តែបទចម្រៀង Original និងមិនចម្លងបទពីគេ យកមកច្រៀងឡើយ។

គួរបញ្ជាក់ផងដែរថា បទចម្រៀងថ្មី មានចំណងជើងថា «ភ្លៀង» នេះ ទើបតែចេញ កាលពីម្សិលមិញទេ ប៉ុន្តែទទួលបាន ការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់យុវវ័យ ជាពិសេសអ្នកនិយម ប្រើប្រាស់បណ្តាញសង្គម ហ្វេសប៊ុក នៅក្នុងប្រទេសកម្ពុជា តែម្តង។ «ភ្លៀង» គឺជាបទចម្រៀង បែបមនោសញ្ចេតនា ដែលរៀបរាប់ ពីការលួចស្រលាញ់ របស់បុរសម្នាក់ ទៅលើនារីម្នាក់ទៀត នៅខណៈពេលដែល មេឃកំពុងតែភ្លៀង៕

តោះ! ចង់ដឹងថា តើបទចម្រៀង Original ថ្មី របស់លោក ហេង ពិទូ មានអត្ថន័យយ៉ាងណា សូមរីករាយសណ្តាប់ ទាំងអស់គ្នា៖


ខាងក្រោមនេះ គឺជាបទចម្រៀង «ទីបំផុត» ដែលទើបតែចេញ នាពេលថ្មីៗ កន្លងទៅនេះ

ប្រភព ៖ YouTube

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]