ភ្នំពេញ៖ កីឡាករកម្ពុជា សុខ ច័ន្ទមាន ទទួលបានមេដាយមាស បន្ទាប់ពីយកឈ្នះកីឡាករសិង្ហបូរី Thanakorn Sankacw ដោយ៣២ លទ្ធផល១៥ នៅវគ្គផ្តាច់ព្រ័ត្រក្នុងវិញ្ញាសា វាយយកពិន្ទុផ្នែកបុរស ព្រឹតិ្តការណ៍នៃការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកអាស៊ីលើកទី ១៩ នាល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥ នេះ នៅទីលានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាក្នុងពហុកីឡដ្ឋានជាតិ។

វិញ្ញាសាវាយយកពិន្ទុផ្នែកយុវជន៖ កីឡាករកម្ពុជា មួងទិត្យ ម៉ាណែតចាញ់កីឡាករចិនតៃប៉ិក Panyuting ដោយ១៩ លទ្ធផល១៧ វគ្គផ្តាច់ព្រ័ត្រ ធ្វើឲ្យកីឡាករ មួងទិត្យ ម៉ាណែតទទួលបានមេដាយប្រាក់១គ្រឿង។

កម្ពុជាទទួលបានមេដាយមាស ពី កីឡាករកម្ពុជា សុខ ច័ន្ទមាន, មេដាយប្រាក់១គ្រឿង ដោយកីឡាករ មួងទិត្យ ម៉ាណែត សំរិទ្ធ៣គ្រឿងក្នុងវិញ្ញាសាវាយយកពិន្ទុ ដោយកីឡាការិនីស្រៀង សុរ៉ាឃឹម ,កីឡាការិនីកម្ពុជា កែ ឡេង និងកីឡាករ ថោង ឈឿង សរុបមកបានមេដាយ៥ គ្រឿ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]