កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ អ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលឃើញ រូបសម្រស់ប្អូនស្រីជាទីស្រឡាញ់ របស់នាង CL ក្រុម 2NE1 ។

កាលពីថ្មីៗនេះ CL បានបង្ហោះរូបថតមួយសន្លឹក ប្អូនស្រី ឈ្មោះ Lee Ha Rin ក្នុងបណ្តាញសង្គមអ៊ិនស្តាក្រាម ដែលរូបនាង ពិតជាស្រស់ស្អាត មិនចាញ់បងស្រីប៉ុន្មានទេ។

ក្នុងនោះដែរ អ្នកលេងបណ្តាញសង្គម បានស្រឡាំងកាំង ពេលបានឃើញសម្រស់ ប្អូនស្រីរបស់ CL ហើយថែមទាំងបញ្ចេញមតិរៀងៗខ្លួនថា៖

"មុខរបស់នាង ដូច CLពាក់កណ្តាល  និងដូចនាង Kim Yuna អតីតអ្នកជិះស្គីទឹកកក ពាក់កណ្តាល"

"មិននឹកស្មានថា នាងមន្តស្នេហ៍ បែបនេះសោះ"

" អ្នកទាំងពីរ គឺមិនដូច នាង Kim Tae Hee រឺក៏ដូចក្រុម Girls’ Generation ដែលមានមុខស្អាតៗនោះទេ"

 "នាង Lee Ha Rin  មិនមានត្របកភ្នែក២ជាន់ពិតមែន តែនាង នៅតែល្អ និងស្រស់ស្អាត សម្រាប់ខ្លួនរបស់នាងផ្ទាល់"

"ពួកគេទាំង២នាក់ មិនចាត់ចូលជា​ប្រភេទស្រីស្អាតនោះទេ  តែពួកគេ ជាប្រភេទមនុស្សស្រី មានមន្តស្នេហ៍យ៉ាងខ្លាំង"

ទន្ទឹមនឹងនេះដែរ នាង CL ក៏បានចេញបទចម្រៀងទោលរបស់ខ្លួន គឺបទ "HELLO BITCHES" ទាំងនៅកូរ៉េ និងអាមេរិកផងដែរ៕


ប្អូនស្រី របស់តារាចម្រៀងស្រី CL

ប្រភព បរទេស
ដោយ៖​កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]