ថៃ៖ ប៉ុន្មានម៉ោងមុននេះ មានពាក្យចចាមអារាម ជាច្រើននៅក្នុងអនឡាញ បានលើកឡើងថា តារាសម្ដែងថៃប្រុស Por Tridsadee ដែលមានជំងឺ ធ្ងន់ធ្ងរ រហូតដល់ថ្នាក់កាត់ជើងម្ខាង ចោលនោះ បានស្លាប់បាត់ហើយ។ 

ជាក់ស្ដែងណាស់ នេះមិនមែនជារឿងពិតនោះទេ នេះបើតាមប្រភពព័ត៌មានរបស់ប្រទេសថៃ បានលើកឡើង។ នៅក្នុងនោះ បានឲ្យដឹងថា លោក Por Tridsadee គឺនៅមានជីវិតនៅឡើយ ហើយរឿងប្រឌិត ថាគាត់ស្លាប់នេះ បានធ្វើឲ្យសាច់ញាតិរបស់គាត់ ស្ដ្រេសគ្រប់ៗគ្នា ជាពិសេសមានអ្នកគាំទ្រគាត់ ជាច្រើននាក់ បានព្យាយាមមកមើលគាត់ ដល់ មន្ទីរពេទ្យ។ នេះបើតាមសម្ដីគ្រូពេទ្យ បានឲ្យដឹងថាស្ថានភាពជំងឺរបស់ លោក  Por Tridsadee គឺនៅនឹងន មិនដូចជាអ្វីដែលគេនិយាយនោះទេ ដែលនៅពេលនេះ លោកកំពុងទទួលការ មើលថែទាំ យ៉ាងដិតដល់ពី សំណាក់ក្រុមគ្រូពេទ្យ។

គួរបញ្ជាក់ថា ពាក្យចចាមអារ៉ាមនេះ បានលើកឡើងថា លោក  Por Tridsadee បានលាចាកលោក នៅថ្ងៃនេះ ទី ១៨ និងពាក្យ ចចាមអារាមផ្សេងទៀត និយាយថា លោកនៅសល់តែពេលប៉ុន្មានម៉ោង ទៀតនោះទេ៕

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]