ថៃ៖ ប្រហែលប្រិយមិត្ត ធ្លាប់បានជ្រាបមកហើយថា​ តារាសម្តែងប្រុសដ៏ល្បី លោក Mario Maurer ធ្លាប់មានទំនាក់ទំនងយ៉ាងស្និតរមួតជាមួយនឹង តារាសម្តែងស្រី និងជាពិធីករិនីទូរទស្សន៍ម្នាក់ នាង Gubgib Sumontip  ដែលពួកគេបានស្រឡាញ់គ្នារាប់ឆ្នាំ តែចុងក្រោយពួកគេ បានបែកបាក់គ្នា ហើយដើររកគូស្នេហ៍ថ្មីរៀងៗខ្លួន។

កាលពីថ្មីៗនេះដែរ ស្រាប់តែនាង Gubgib  បានប្រកាសថា នាងមានផ្ទៃពោះ ជាមួយនឹងគូស្នេហ៍ថ្មីរបស់នាង មុនពេលរៀបការ។ តារាស្រីវ័យ២៧ឆ្នាំរូបនេះ បានប្រកាសជាសារធាណៈថា នាងពិតជាមានផ្ទៃពោះប្រាកដមែន ជាមួយនឹង តារាប្រុស Bie Thassapak Hsu វ័យ២៤ឆ្នាំ។ មិនតែប៉ុណ្ណោះ ពួកគេក៏មានគម្រោងរៀបការជាមួយគ្នា​នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦ ខាងមុខនេះ នៅព្រះវិហារ Assumption Cathedral តាមទំនៀមទំលាប់សាសនាគ្រឹស្ត ដែលនាង Gubgib ជាកាន់សាសនាគ្រឹស្តកាតូលិក។  ហើយនៅថ្ងៃទី៦ ខែ មីនា ឆ្នាំ២០១៦ ពួកគេនឹងរៀប ពិធីអាពាហ៍ពិពាហ៍ជាផ្លូវការតែម្តង។

ចំពោះនាង Gubgib  មានផ្ទៃពោះ ១១សប្តាហ៍មកហើយ ហើយសម្រាប់លោក Bie បានសុំអភ័យទោស ទៅកាន់ម្តាយ និងក្រុមគ្រួសាររបស់ Gubgib ចំពោះដំណឹងមានផ្ទៃពោះមួយនេះផងដែរ។

ម្យ៉ាងទៀត នាង Gubgib  បានប្រាប់ឲ្យដឹងថា ពួកគេមិនបានបង្កើតកំហុសនោះទេ តែពួកគេបានធ្វើរឿងផ្តេសផ្តាស​មួយ ហើយពួកគេពិតជាសុំអភ័យទោស​ ដែលមិនបានប្រកាន់ភ្ជាប់នូវទំនៀមទំលាប់ថៃ តែពួកគេយល់ព្រម នូវការទទួលខុសត្រូវចំពោះរឿងទាំងនេះ។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីពួកគេបានយល់ព្រម ធ្វើជាសង្សារគ្នា កាលពីដំណើរកំសាន្ត នៅប្រទេសកូរ៉េខាងត្បូងរួចមក លោក Bie បានប្រាប់ទៅកាន់នាងថា​ រូបគាត់ពិតជាចង់រៀបការជាមួយនាងណាស់។ ហើយបើនិយាយឲ្យកាន់តែយល់នោះ គោលបំណងរៀបការរបស់ពួកគេ គឺបានត្រៀមទុកដាក់រួចមកហើយ ចាប់តាំង ការចាប់ផ្តើម ទំនាក់ទំនងរបស់ពួកគេមកម្ល៉េះ៕




កាលលោក Mario Maurer និងនាង Gubgib  នៅជាសង្សារគ្នា​





គូស្នេហ៍ថ្មី របស់នាង  Gubgib 

ខាងក្រោមជាកិច្ចសម្ភាសន៍ រវាងលោក Bie Thassapak និងនាង Gubgib៖


ដោយ៖ កា
ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]