​​​​​ខេត្ត​ស្វាយរៀង​ ៖ មន្ត្រី​​ពន្ធ​នា​គារ​ខេត្ត​ម្នាក់​បាន​ស្លាប់​ភ្លាម​មួយ​រំពេច​ក្នុង​ហេតុ​ ការណ៍​​គ្រោះ​ថ្នាក់​​ចរាចរណ៍​រវាង​រថយន្ត​​កូរ៉េ​ដឹក​ក្រួស​​បុក​​គ្នា​​ជា ​មួយ​ម៉ូតូ​​វ៉េវ​អាល់​ហ្វា ​កាលពី​វេលា​ម៉ោង​៤​និង​៤០​នាទី​​រសៀល​​ថ្ងៃ​ទី​៧ សីហា ២០១២ នៅ​ចំណុច​មុខ​ហាង​ខារ៉ាអូខេ​តា​ថុ​ន ស្ថិត​ក្នុង​ភូមិ​ចុង​ព្រែក សង្កាត់​សា្វ​យ​រៀង ក្រុង​សា្វ​យ​រៀង។

​ជន​រង​គ្រោះ​ឈ្មោះ​ព្រាប វិបុល អាយុ​៤១​ឆាំ្ន​ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​​ជាម​ន្ដ្រី​បម្រើ​ការងារ​នៅ​ក្នុង​ពន្ធនា​ គារ​​ខេត្ដស្វាយរៀង​ ជិះ​ម៉ូតូ​ម៉ាក​វ៉េវអាល់​ហ្វា។ ចំពោះ​ហេតុការណ៍​ខាងលើ​​​ពុំ​មាន​នរណា​មា្ន​ក់​អាច​បញ្ជាក់​ឱ្យ​បាន​ច្បាស់​ អំពី​ហេតុការណ៍​ដំបូង​​ដែល​បណ្ដាល​ឱ្យ​កើត​មាន​គ្រោះ​ថា្ន​ក់​ចរា​ចរណ៍​ នេះទេ ដោយសារ​មិនមាន​អ្នក​បាន​ឃើញ​ជាក់ស្ដែង ដូច្នេះ​គេ​នៅ​មិន​ទាន់​ដឹង​​ថា​ ភាគី​ខាង​ណា​ជា​អ្នក​ខុស​នោះឡើយ​ ។ ប៉ុន្ដែ​ក្រោយ​ពី​ឮ​សំឡេង​​បុក​គា្ន​ប្រាវ​​អ្នក​ស្រុក​​ក៏​ភ្ញាក់ផ្អើល​នាំ ​គា្ន​រត់​ចេញ​មក​មើល​ឃើញ​​រថយន្ដ​កូរ៉េ​១​តោន​កន្លះ​ដឹក​ក្រួ​ស​ពេញ​ឈប់​នៅ ​មួយ​កន្លែង​ ឯ​អ្នក​បើករថយន្ដ​​​នោះ​លោត​ចុះ​ពី​រថយន្ដ​រត់​គេច​ខ្លួន​បាត់​ស្រមោល ចំណែក​បុរស​រង​គ្រោះ​ដេក​ស្លាប់​នៅ​ក្បែរ​ម៉ូតូ​​​ជិត​នឹង​រថយន្ដ​នោះ​ដែរ​។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]