រាជ​ធានី​ភ្នំពេញ​ ៖ ព្រឹទ្ធាចា​រ្យ​សិ​ល្បៈ​ បុរាណ​ខ្មែរ​លោក អៀង ស៊ី​ធុ​ល បាន​ជួប​ឧ​ប្បទ្ទ​វហេតុ​ ​រអិល​ធ្លាក់​ពី​ជណ្តើរ ខ​ណៈ​ពេល​​លោក ​ឡើង​ទៅ​ពិនិត្យ​ដំបូលផ្ទះ​របស់​លោក បណ្តាល​ឱ្យ​របួស​ជើង​មិន​ អាច​ដើរ​ ឬ​អង្គុយ​បាន​ឡើយ​។

ដំណឹង​អំពី​គ្រោះថ្នាក់​ របស់​ព្រឹទ្ធាចារ្យ​សិ​ល្បៈ​បុរាណ​រូប​នេះ​ត្រូវ ​បាន​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ពី​សំណាក់​លោក សុះ ម៉ាច ប្រធាន​សមាគម​សិ​ល្បករ​ខ្មែរ​។

បើ​តាម​លោក សុះ ម៉ាច បាន​ឱ្យ​ដឹង​ថា លោក​អៀង​ ស៊ី​ធុ​ល​ ព្រឹទ្ធាចារ្យ​សិ​ល្បៈបុរាណ​ និង​ជា​អតីត​ប្រធាន​សមាគម​សិល្បករ​ខ្មែរ ​ពេល​នេះ​មានទុក្ខ​លំបាក​ជា​ទម្ងន់​ ពុំ​អាច​ដើរ​ ឬអង្គុយ​បាន​ និង​មាន​អ​កា​រចុកចាប់ ​ដោយ​លោក​ក្រោយ​ពី​គ្រោះថ្នាក់​ចរាចរ​ ដោយសារ​ម៉ូតូ​បុក​ ឥឡូវ​ត្រូវ​គ្រោះថ្នាក់​ចៃដន្យ ​ធ្លាក់​ពីលើ​ជណ្តើរ​ទៀត​។

​លោក​បញ្ជាក់​ថា តាម​រយៈការ​ពិនិត្យ​របួស​លោក អៀង ស៊ី​ធុ​ល អាច​នឹង​​សម្រាក​ព្យាបាល​រយៈ​ពេល​២​ខែ ទើប​អាច​វិល​មក​កាន់​សភាព​ដើម​វិញ​។ ក្នុង​នាម​ប្រធាន​សមាគម​ សិ​ល្បករ​ខ្មែរ​លោក សុះ ម៉ាច នៅ​ថ្ងៃ​ច័ន្ទ ​ទី​២១​ខាង​មុខ​នេះ លោក​នឹង​ដឹកនាំ​ក្រុមប្រឹក្សា​ ទៅ​សួរសុខទុក្ខ​លោក អៀង សី​ធុ​ល​ ដោយ​ផ្ទាល់  ដោយសារ​កន្លង​មក​លោក​មានគុណ​បំណាច់ ​ធ្លាប់​យក​អំណោយ​ជួយ​ដល់​អ្នក​សិ​ល្បៈ ក្រលំបាក​ឈឺ​ថ្កាត់​របួស ពិការ ស្លាប់ អំឡុង​ពេល​លោក​នៅ​កាន់​ជា​ប្រធាន​សមាគម​សិ​ល្បករ​ខ្មែរ​៕​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]