ភ្នំពេញ៖ ជារៀងរាល់សប្តាហ៍ ទស្សនិកជនតែងតែ បានទស្សនាការលេងកំប្លែង សើចសប្បាយ របស់ក្រុម កំប្លែងនាយ ពែកមី នៅក្នុងកម្មវិធី «រាត្រីកម្សាន្ត» របស់ស្ថានីយទូរទស្សន៍ស៊ីធីអ៊ីន។ ហើយជានិច្ចកាល ទស្សនិកជនតែងតែបានសើចសប្បាយ រំសាយអារម្មណ៍មួរហ្មង។

ប៉ុន្តែទន្ទឹមនឹងមាន ការសប្បាយរីករាយនោះ ទស្សនិកជនមិនធ្លាប់បានដឹងទេថា នៅពីក្រោយខ្នង នៃការលេងកំប្លែងសើចសប្បាយរីករាយ របស់ក្រុមកំប្លែងមានអ្វីល្អក់កករ ពីក្រោយខ្នងនោះទេ ។ ទើបតែពេលនេះ តារាកំប្លែងនាយ តាក់ស៊ី ហៅ ស្វាអ៊ូខុង បានចេញមុខទម្លាយ អាថ៌កំបាំងក្នុងចិត្តថា ខ្លួនមានអារម្មណ៍អន់ចិត្ត និងប្រច័ណ្ឌទៅលើតារាកំប្លែងរួមក្រុមនាយ ពែកមី នាយគ្រឿន និងនាយចើម ដែលជានិច្ចកាល តែងតែបន្លំ ឱបរឹតភរិយាសាច់សរបស់លោក នាង ភីម ជាប់រហូត។

តាមរយៈឃ្លីបវីដេអូ ប្រមាណជាង១១នាទី នាយ តាក់ស៊ី បានទម្លាយអាថ៌កំបាំង ក្នុងចិត្តរៀបរាប់ប្រាប់ ជាសាធារណៈ ចង់ដឹងថាក្នុងឃ្លីបនោះ និយាយអ្វីខ្លះ តោះទៅទស្សនាជាមួយ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទាំងអស់គ្នា ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]