កូរ៉េខាងត្បូង៖ តារាសម្តែង និងជាតារាចម្រៀងប្រុស លោក ​Jung Ji Hoon ដែលគ្រប់គ្នា​ តែងហៅ Rain នោះ បានពោលពាក្យថា រូបគាត់គ្មានគម្រោងរៀបការជាមួយ នឹងមិត្តស្រីរបស់គាត់នៅឡើយទេ។

យោងតាមគេហទំព័របរទេសមួយ បានឲ្យដឹងថា​ លោក Rain ត្រូវបានអ្នករាយការណ៍ម្នាក់ ជជីកសួរ រឿងស្នេហារបស់គាត់ រវាងតារាសម្តែងស្រីរូបស្រស់ Kim Tae Hee ថាតើ រូបលោកមានគម្រោង ចង់រៀបការជាមួយគ្នាដែរទេ? ហើយតារាប្រុសវ័យ៣៣ឆ្នាំ ក៏បានធ្វើការឆ្លើយតប បែបអៀនប្រៀន មុនពេលរូបគាត់ត្រូវចាកចេញ ដើម្បីរៀបចំខ្លួន ដើម្បីឡើងឆាកសម្តែងថា "ខ្ញុំមិនមាន គម្រោងរៀបការនៅឡើយទេ"

គួរបញ្ជាក់ផងដែរថា លោក Rain បានប្រកាសទំនាក់ទំនងស្នេហា ជាមួយនឹងនាង Kim Tae Hee កាលពីខែមករា កាលពីឆ្នាំ២០១៣ តែរហូតដល់ពេលនេះ ពួកគេ មិនទាន់មានចិត្តចង់រៀបការ ជាមួយគ្នានោះទេ៕




លោក Rain និងនាង Kim Tae Hee

ប្រភព បរទេស
ដោយ៖ កា
ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]