ថៃ៖ នាង Mimi Tao ជាតារាម៉ូដែលល្បីឈ្មោះមួយរូប ដែលជោគជ័យក្នុងការងារ និងកំពុងពេញតំរូវការខ្ពស់ នៅក្នុងប្រទេសថៃទៀតផង តែយ៉ាងណាមិញ មិនមានមនុស្សច្រើនឡើយ ដែលបានដឹងរឿងពិត អំពីនាង។

តារាម៉ូដែលវ័យ ២២ឆ្នាំរូបនេះ មានឈ្មោះពិត Phajaranat Nobantao ត្រូវបានប្រភពព័ត៌មាន ទម្លាយឲ្យដឹងថា ធ្លាប់ចំណាយពេលបួសជាព្រះសង្ឈតាំងពីនៅអាយុ ១២ឆ្នាំម្ល៉េះ ដោយបានចំណាយពេល ៦ឆ្នាំ នៅក្នុងវត្ត។ ក្នុងពេលវេលារៀនព្រះធម៌នៅឯវត្តទាំងក្មេងខ្ចី រូបគេបានមានក្តីស្រមៃរួចទៅហើយ ថាចង់ក្លាយទៅជាតារាម៉ូដែលម្នាក់ នៅថ្ងៃអនាគត។

យ៉ាងណាក្តី សព្វថ្ងៃនេះវិញ នាងត្រូវបានគេដឹងថា ជាតារាម៉ូដែលធ្លាប់វះកាត់ប្តូរភេទពីប្រុស មកជាស្រី ព្រោះធម្មជាតិរបស់នាង ចូលចិត្តអត្តចរិកជាមនុស្សស្រី និយាយស្តីដូចជាស្រី និងចូលចិត្តផាត់មុខតុបតែងខ្លួនជាដើម តាំងពីធំពេញរូបពេញរាងម្ល៉េះ៕ វីដេអូខាងក្រោម៖







ប្រភព៖ DailyMail

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]