ភ្នំពេញ៖ នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥នេះ រោងភាពយន្តលំដាប់អន្តរជាតិ Major Cineplex by Cellcard ដែលមានទីតាំង ក្នុងផ្សារទំនើប AEON Mall ជាន់ទី២ បានសហការជាមួយ ធនាគារឯកទេស WING និងក្រុមហ៊ុនទូរស័ព្ទចល័ត Cellcard រៀបចំកម្មវិធី សម្ពោធជាផ្លូវការនៃ សេវាកម្មទិញសំបុត្រកុនតាម Online។

អតិថិជនទាំងអស់អាចទិញសំបុត្រកុន តាមគេហទំព័រ www.majorcineplex.com.kh និង Mobile Application (Android & App Store: Major KH) របស់រោងភាពយន្ត Major Cineplex by Cellcard រួចធ្វើការទូទាត់ប្រាក់ជាមួយកាត WING ឬ Cellcard Rewards។

សេវាកម្មថ្មីនេះគឺផ្តល់ភាពងាយស្រួល សម្រាប់អតិថិជនដែលមិនមាន ពេលវេលាគ្រប់គ្រាន់ក្នុងការ មកទិញដោយផ្ទាល់នៅរោងភាពយន្ត ទាន់ពេលវេលា។ ដោយគ្រាន់តែចូលទៅកាន់គេហទំព័រ ឬ Mobile Application រួចធ្វើការបញ្ជាទិញតាមការណែនាំងាយៗ។

ទន្ទឹមនឹងនេះផងដែរ អតិថិជនដែលទិញសំបុត្រកុន មួយសន្លឹកតាមរយៈ Online ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥ នឹងទទួលបានភេសជ្ជៈ Fanta មួយកំប៉ុងភ្លាមៗ។

ដូច្នេះចាប់ពីពេលនេះតទៅ អតិថិជនទាំងអស់របស់រោងភាពយន្ត Major Cineplex by Cellcard នឹងមានភាពងាយស្រួល ក្នុងការទិញសំបុត្រកុន ដោយគ្រាន់តែមានកាត WING និង Cellcard Rewards ជាមួយនឹងទឹកប្រាក់គ្រប់គ្រាន់ នៅក្នុងកាតរបស់លោកអ្នក៕



បញ្ចូលអត្ថបទដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]