កាលពីល្ងាចថ្ងៃទី ១៣ ខែកក្កដាមុននេះ មានបុរសម្នាក់ ដែលគេមិនស្គាល់ឈ្មោះ មានរូបរាងស្គមស្គាំង បានព្យាយាមសម្លាប់ខ្លួន ដោយមានកាំបិតនៅក្នុងដៃ និង បានឡើងទៅបង្កាន់ដៃស្ពានវែងមួយ ក្នុងក្រុង Changsha ខេត្ត ហ៊ូណាន ប្រទេសចិន ដើម្បីសម្លាប់ខ្លួន។

ហេតុការណ៍កើតឡើងនេះ បានបង្កឲ្យមានការស្ទះចរាចរណ៍ជាខ្លាំង។ អស់រយៈពេល៤ម៉ោង មានមនុស្សជាច្រើនដែលឈររោម នៅទីនោះ និងប៉ូលីសបានធ្វើការណែនាំ និងពន្យល់ទៅកាន់បុរសនេះ កុំឲ្យសម្លាប់ខ្លួន ព្រោះតែនេះមិនមែនជាដំណោះស្រាយនោះទេ ។​ តែលទ្ធផលណែនាំមិនបានការអ្វីទាំងអស់ បែរជាបង្ខំឲ្យបុរសនេះ ទំលាក់ខ្លួនចុះទៅក្រោម និងបានស្លាប់បន្ទាប់ពី ធ្លាក់ទៅក្រោមអស់ ១០នាទី។ ខាងគ្រូពេទ្យបាន ព្យាយាមជួយសង្គ្រោះបុរស នេះយ៉ាងអស់ពីសមត្ថភាព តែនៅតែមិនអាចជួយបានដដែល។ ហេតុការណ៏នេះត្រូវបាន អ្នកកាសែតចិនថតបានយ៉ាងលំអិត ហើយរូបភាពហេតុការណ៍នេះទទួលបាន​ ការចាប់អារម្មណ៏ពីអ្នកតាមដានព័ត៌មានតាម Internet នៅប្រទេសចិនយ៉ាងខ្លាំង។ សូមប្រិយមិត្ដមើលរូបភាពទាំងអស់គ្នា៖

 

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]