ថៃ៖ កាលពីប៉ុន្មានថ្ងៃមុននេះ តារាសម្តែងថៃប្រុស Mark Prin បានទទួលសញ្ញាបត្រ ជាមួយនឹងការអបអរ ពីសំណាក់គ្រួសារ និងអ្នកគាំទ្រយ៉ាងច្រើនសន្ធឹក របស់គាត់។

តារាប្រុសវ័យ២៥ឆ្នាំ រូបនេះ បានបញ្ចប់ការសិក្សា លើផ្នែកជំនួញរដ្ឋបាល ដែលធ្វើឲ្យក្រុមគ្រួសារ មានមោទនភាព និង​សប្បាយរីករាយ លើរូបគាត់យ៉ាងខ្លាំង។ ហើយក្នុងថ្ងៃនោះដែរ អ្នកគាំទ្រ ក៏បានរំពឹងថា ប្រហែលជា​គ្មានវត្តមាន មិត្តស្រីរបស់គាត់ នាង Kimmy Kimberley មកចូលរួមនោះទេ ប៉ុន្តែតាមការពិតទៅ រូបនាងបានឆ្លៀតពេល មកអបអរនៅថ្ងៃពិសេស របស់គាត់ផងដែរ។ ហើយមិនតែប៉ុណ្ណោះ នាងក៏បានឲ្យបាច់ផ្កាដ៏ធំមួយ និងអោបរូបគាត់ យ៉ាងកក់ក្តៅបំផុត។

ចំពោះលោក Mark Prin ​ជាតារាប្រុសមួយរូប ដែលទទួលបានភាពជោគជ័យទាំងលើការងារសិល្បៈ ការសិក្សា​ និងលើរឿងស្នេហាជាដើម៕









ថ្ងៃបញ្ចប់ការសិក្សា​របស់ តារាប្រុស Mark Prin

ដោយ៖​ កា
ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]