ខេត្ត​បាត់​ដំបង​​ ៖ ​បុរស​​វ័យ​​​​៦៨​ឆ្នាំ​​​​ម្នាក់​ បាន​​ត្រូវ​សមត្ថ​កិច្ច​​ឃាត់​ខ្លួន ​​បន្ទាប់​ពី​​មាន​បណ្តឹង​​ចោទ​ប្រកាន់​​ថា បាន​​ចាប់​ក្មេង​ស្រី​​អាយុ​​៧​ឆ្នាំ​​ម្នាក់​ រំលោភ​​សេព​សន្ថវៈ​​ កាល​ពី​​វេលា​ម៉ោង​​៦​ព្រឹក​ថ្ងៃ​ទី​​៥ សីហា ​នៅ​​ក្នុង​ឃុំបឹង​​ប្រាំ ​ស្រុក​បវេល ​ប៉ុន្តែ​ជន​​សង្ស័យ​​និយាយ​ថា មិ​នបាន​​រំលោភ​​ទេ គ្រាន់​តែ​​ឱ្យ​ប៉ះ​លេង​​ពី​ខាង​ក្រៅ​​ប៉ុណ្ណោះ​​ ។​​សមត្ថ​កិច្ច​​មូល​ដ្ឋាន​​បាន​ឱ្យ​​ដឹង​ថា ជន​សង្ស័យ​​ឈ្មោះ​ពុធ ​អ៊ុន ​​ត្រូវ​បាន​​ឃាត់​ខ្លួន​​ ក្រោយ​ពី​​កើេត​ហេតុ​​មួយ​ថ្ងៃ​ និង​បន្ទាប់​​ពី​អាណា​​ព្យា​បាល​​របស់​នាង​​ដាក់​ពាក្យ​បណ្តឹង​​ ។ ជន​​នេះ​បាន​ធ្វើ​សកម្ម​ភាព​​នៅ​ក្នុង​ផ្ទះ​ ហើយ​ត្រូវ​​ឪពុក​​នាង​ដើរ​​មក​​​ឃើញ ។

​តាម​ការ​បំភ្លឺ​​របស់​អា​ណា​ព្យា​បាល​​ក្មេង​ស្រី​​​ ​ឱ្យដឹង​ថា ​ឈ្មោះពុធ អ៊ុន ជា​អ្នក​​នៅ​ក្នុង​ភូមិ​​ជាមួយ​គ្នា ​ដែល​​​​​គេ​​មិន​នឹក​ស្មាន​​ថា​ជន​នេះ​​មាន​គំនិត​​ឃោ​រ​ឃៅ​បែប​នេះ​ទេ ។ ​ឪពុក​​ជន​រង​គ្រោះ​​បញ្ជាក់​ថា ​គាត់​​បាន​ដើរ​​ទៅ​ឃើញ​ជន​​នេះ​កំពុង​ធ្វើ​​​សកម្ម​ភាព​ទៅលើ​​កូន​ស្រី​ គាត់​ក្នុង​ផ្ទះ​ គ្រា​នោះ​​ក៏​មាន​ការភ្ញាក់​ផ្អើល​​ដាក់​កូន​ស្រី​​គាត់​ចុះ​វិញ ​ទើប​​គាត់​​​ទៅបឹ្ត​ង​​សមត្ថ​កិច្ច​​តែ​ម្តង ។​ចំណែក​ជនសង្ស័យ​ ឈ្មោះ​ពុធ​ ​អ៊ុន​ បានសារភាព​ថា​ ​ខ្លួន​ពិត​ជាបាន​ធ្វើ​ដូច្នេះ​មែន​ តែមិន​បាន​រំលោភ​នាងដល់​ទីជម្រៅ​​ទេ​ ។​ គាត់​និយាយ​ថា​ ​ក្មេងស្រីនោះ​គាត់ធ្លាប់​ព​លេង​រាល់​ថ្ងៃ​ ​តែពេលនេះ​គាត់ហាក់​ដូចមាន​អារម្មណ៍​ផ្លូវ​ភេទ​ ទើបទ្រាំ​មិនបានក៏​លើកនាងពដាក់នៅ​ខាង​មុខ​ ហើយ​​ប៉ះ​​​​ពី​ខាង​​ក្រៅ​​​លេង​ ​ក៏ត្រូវ​ឪពុក​នាងដើរ​មកឃើញ​ផ្អើល​ឆោឡោ​ឡើង​តែ​ម្ដង​ទៅ ។​

តាមពិតខ្លួនមិនបានរំលោភអីទេ ។មន្រ្តី​ជំនាញបញ្ជាក់​ដែរថា​ បុរស​វ័យ៦៨​ឆ្នាំ​រូប​នេះត្រូវជាប់​សង្ស័យពី​បទរំលោភ​សេព​សន្ថវៈ​ហើយ​​ ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូនទៅ​កាន់​សាលា​ដំបូង​​ខេត្ត​​ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]