រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវ​សន្ដិ​សុខ​វាយ​រង​របួស ខណៈ​ពេល​ជិះ​ម៉ូតូ​ទៅ​ប៉ះ​ដៃ​សន្ដិសុខ​កំពុង​ឈរ​ស៊ី​ញ៉ូ​រថយន្ដ​​កាល​ពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​២០ កុម្ភៈ នៅ​​តាម​បណ្តោយ​វិថី​ព្រះ​មុនី​វង្ស​សង្កាត់​បឹងកេងកង​ទី​១ ខណ្ឌចំការ​មន ។

ជន​រង​គ្រោះ​ឈ្មោះ​ឌី រ៉ា អាយុ​២០​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ជិះ​ម៉ូតូ​ម៉ាក​ SHOGUM ពណ៌​ខ្មៅ បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​រូបគេ​ជិះ​ម៉ូតូ​តាម​បណ្តោយ​វិថី​ព្រះ​មុនី​វង្ស ពី​ត្បូង​ទៅ​ជើង ខណៈ​​មក​ដល់​មុខ​ហាង​លក់​បបរស ស្រាប់តែ​មាន​សន្ដិសុខ​ចេញ​មក​ឈរ​ស៊ី​ញ៉ូ​រថយន្ដ​បើក​ចេញពី​កន្លែង​លក់​បបរស​នោះ។ ដោយ​ចាប់​ហ្រាំ្វ​ង​មិន​ទាន់​​ជ្រុល​​ទៅ​ប៉ះ​នឹង​ដៃ​របស់​សន្ដិសុខ​​ បណ្តាល​​ឱ្យ​ម៉ូតូ​របស់​គេ​ដួល​ខ្ទាត​​ប៉ះ​នឹង​រថយន្ដ​​កាម​រី ស៊េរី​២០០៧ ពណ៌​ទឹកប្រាក់ ដែល​ចត​នៅចិញ្ចើម​ផ្លូវ​រង​របួស​ស្រាល។ ​ប្រភព​បន្ដ​ទៀត​ថា ​នៅ​ពេល​ដែល​ប៉ះ​ដៃ​សន្ដិ​សុខ​យាម​នៅ​កន្លែង​លក់​បបរស​នោះ  ​ហើយ​ស្រាប់តែ​សន្ដិសុខ​រូប​នោះ​ស្ទុះរ​ត់ទៅ​ដោះ​អាវ​សន្ដិ​សុខ​ចេញ​វាយ​រូបគេ​យ៉ាង​ដំណំ​ រួច​គេចខ្លួន​បាត់ ។

ប្រភព​ឱ្យ​ដឹង​ទៀតថា ​ភ្លាមៗ​នោះ​អ្នក​ឃើញ​ហេតុការណ៍​បាន​ទូរស័ព្ទ​ហៅ​​សមត្ថ​កិច្ច​ឱ្យ​ជួយ​អន្ដរាគមន៍ ​ហើយ​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថ​កិច្ច​នាំ​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​បឹង​កេងកង​ទី​១ ពាក់ព័ន្ធ​នឹង​សន្ដិសុខ​វាយ​ធ្វើ​ឱ្យ​របួស​​ផង​ដែរ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិនិងជួយ Share នៅលើ Facebookរបស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]