ភ្នំពេញ​៖ កាលពីព្រឹកមិញនេះ ក្លិបបាល់ទាត់ Western និង​ ក្លិប Cambodia Tiger បានធ្វើសនិ្នសីទកាសែតមួយ ស្តីពីការបង្រួបបង្រួមក្លិបពីរ ទៅជាក្លិបបាល់ទាត់តែមួយជាផ្លូវការ នៅឯសាកលវិទ្យាល័យ Western សាខាទួលគោក។




ប្រធានក្លិបWestern  លោក តែ ឡូរិន ( Te Laurent) បានមានប្រសាសន៍ថា "មូលហេតុដែលក្លិបបាល់ទាត់ Western និង​ ក្លិប Cambodia Tiger ចាប់ដៃគ្នាបង្រួបបង្រួមគ្នា ជាក្លិបតែមួយបែបនេះ ដើម្បីពង្រឹងគុណភាពក្លិបរបស់យើង ឲ្យទទួលបានជ័យជំនះ  ទៅក្បែរលេខ១ លេខ២ យ៉ាងតិច នេះគោលដៅរបស់យើង។ ហើយគួរបញ្ជាក់ផងដែរថា Western បានបង្កើតឡើងរយៈពេល៤ឆ្នាំមកហើយ ហើយបើនិយាយរឿង ចំណាត់ថ្នាក់វិញ អាចនិយាយបានថាឡើងចុះ ពេលខ្លះអាចឡើងទៅដល់ លេខ៤ លេខ៥ដែរ។  ហើយពេលខ្លះ ទៀត ក៏ធ្លាក់ផងដែរ ដោយសារតែខ្វះខាត។ ដោយសារឃើញ ចំនុចខ្វះខាតនេះហើយ ទើបក្រុម Cambodia Tiger បានមក ជួយពង្រឹង ដើម្បីអាចយកតំណែងលេខ១​ ឬក៏លេខ២ ហើយសង្ឃឹមថា​នឹងរីកចម្រើនជាងមុន ជាក់ជាមិនខាន"


ចំពោះការបង្រួបបង្រួមក្រុមទាំងពីរ បញ្ចូលគ្នាបែបនេះ គឺនឹងប្រើឈ្មោះថា Cambodia Tiger ដោយមិនមែនដាក់ Western Cambodia Tiger នោះទេ។ ហើយហេតុផលដែល ក្រុមបាល់ទាត់ Western មិនដាក់ឈ្មោះថា Western Cambodia Tigerនោះ ព្រោះថា វាអាចបាត់អត្តសញ្ញាណដើមរបស់ពួកគេ ដែលពួកគេមានឈ្មោះ នៅជប៉ុនរួចទៅហើយ ទើបនាំគ្នាមូលមតិគ្នា មិនផ្លាស់ប្តូរឈ្មោះតែម្តង៕



ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]