ភ្នំពេញៈ តារាស្រីល្បីឈ្មោះ ខាងបញ្ចេញភាពសិចស៊ី បញ្ចេញដើមទ្រូងទ្រលុកទ្រលន់ កញ្ញា ដេននី ក្រោយពីបានពើបប្រទះនឹងការរិះគន់ យ៉ាងចាស់ដៃថា នាងជាតារាស្រីដែល ខំប្រឹងបញ្ចេញភាពសិចស៊ី បញ្ចេញដើមទ្រូង ព្រោះចង់ល្បីរួចមិនទាន់ទាំងស្ងាត់ផង ស្រាប់តែតារាសិចស៊ីរូបនេះ ចេញមុខប្រកាសក្តែងៗថា នាងចង់បានម្ចាស់គ្រងបេះដូង ព្រោះរស់នៅកំព្រាកណ្តោចកណ្តែង មកយូរហើយ ។

នៅថ្ងៃនេះតារាសម្តែងស្រីសិចស៊ី មានដើមទ្រូងមូលក្បំសាច់សខ្ចី កញ្ញា ដេននី បានចេញមុខប្រកាសក្តែងៗ ដោយមិនក្រែងចិត្តទស្សនិកជនថា « ចង់មានសង្សារមួយនឹងគេ តើមានអ្នកណាព្រមធ្វើសង្សារខ្ញុំទេ??? » អ្វីដែលធ្វើឲ្យគេមានការចាប់អារម្មណ៍ ទៅលើសម្តីរបស់នាងនោះគឺ ភ្ជាប់ជាមួយពាក្យសម្តី របស់នាងនោះ នាងបានភ្ជាប់មកជាមួយនិងការបង្ហោះរូបខ្លួនឯង ដែលបញ្ចេញភាពសិចស៊ី ដោយនាងពាក់បញ្ចេញ អាវក្នុង(ទ្រនាប់) លាតត្រដាងបង្អួតភ្នែកកន្លង់ៗដែលប្រាថ្នា ចង់ធ្វើជាម្ចាស់គ្រងបេះដូងនាង អាចទាក់ទងមកនាងបាន ដោយនាងចង់ស បញ្ជាក់ថា នាងគ្មានម្ចាស់បេះដូងទេ នាពេលនេះ ។

កញ្ញា ដេននី គឺជាតារាសម្តែងពន្លកថ្មី ដែលធ្វើឲ្យទស្សនិកជនស្គាល់នាង តាមរយៈបទ «ប្តីចាស់ក្បត់ខ្ញុំ» របស់នាង ខ្ញុង គ្រាន់តែចាប់ផ្តើមមានមុខមាត់ ក្នុងសង្គមសិល្បៈភ្លាម នាងក៏ប្រញាប់ស្រវ៉ាយកភាពសិចស៊ី មកធ្វើជាត្រីមុខភ្លេត បើទោះជានាងបានទទួល រងការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់ទស្សនិកជនយ៉ាងណាក្តី ក៏នាងមិនខ្វល់ដែល ព្រោះនាងចូលចិត្តសិចស៊ី ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខ្ញុង