ភ្នំពេញ៖ តារាចម្រៀងដែលមាន ទឹកដមសំនៀង ពិរោះរណ្តំចិត្ត ប្រចាំផលិតកម្មហង្សមាស កញ្ញា សុន ស្រីពេជ្រ បានសម្រេចចិត្តភ្ជាប់ពាក្យស្ងាត់ៗ ជាមួយគូស្នេហ៍ ដែលជា មន្ត្រីក្រសួងសេដ្ឋកិច្ច នៅថ្ងៃទី១១ ខែធ្នូនេះ បន្ទាប់ពីនាងបានចំណាយពេលជាច្រើនឆ្នាំ មើលចិត្តមើលថ្លើមគ្នារួចមក ។

កាលពីរាត្រីយប់មិញនេះ តារាចម្រៀងស្រី ដែលមានទេពកោសល្យ ច្រៀងបានទាំងសម័យ និងបុរាណ កញ្ញា សុន ស្រីពេជ្រ បានបង្ហាញឲ្យមហាជន និងអ្នកគាំទ្របាន ឃើញថា នាងបានសម្រេចចិត្តភ្ជាប់ពាក្យ តាមប្រពៃណីជាមួយប្រុសកំពូលស្នេហ៍ ដែលគេស្គាល់ថាជាមន្ត្រីមួយរូប នៅក្រសួងសេដ្ឋកិច្ច ដោយពិធីភ្ជាប់ពាក្យនេះ នឹងប្រារព្ធ ឡើងនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥នេះ។

ពាក់ព័ន្ធទៅនឹងការរៀបចំ ពិធីភ្ជាប់ពាក្យរបស់តារាចម្រៀង ដែលមានឪពុកជា តារាកំប្លែង កញ្ញា សុន ស្រីពេជ្រ និងគូស្នេហ៍នេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនទាន់ អាចទាក់ទង ទៅម្ចាស់សាម៉ីខ្លួន ដើម្បីសាកសួរពីពិធី ភ្ជាប់ពាក្យក៏ដូចជាគម្រោង ក្នុងការចូលរោងការបានទេ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥នេះ តែទោះជាយ៉ាងណា មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បន្តផ្សព្វផ្សាយព័ត៌មានទាក់ទង ទៅនិងពិធីភ្ជាប់ពាក្យ និងពិធីមង្គលការរបស់នាង ជាបន្តទៀតនៅពេលក្រោយ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុន ស្រីពេជ្រ