តៃវ៉ាន់៖ តារាសម្តែង និងជាតារាចម្រៀងស្រី ក្នុងក្រុម S.H.E នាង Ella Chen  ត្រូវបានវេបសាយចិនមួយ ចោទប្រកាន់ថានាង ស្រឡាញ់ស្រីដូចគ្នា ហើយថែមទាំងនិយាយថា នាងមានសរីរាង្គបន្តពូជពីរ តាំងពីនៅក្មេងទៀតផង។

បន្ទាប់ពីតារាស្រីរូបនេះ បានឃើញនូវពាក្យចចាមអារ៉ាមមិនពិតបែបនេះ នាងក៏បានប្រញាប់ឆ្លើយតបយ៉ាងរហ័ស នូវរឿងទាំងអស់នោះ ក្នុងបណ្តាញសង្គមហ្វេសប៊ុកថា "រឿងរ៉ាវទាំងនេះ វាកាន់តែបំផ្លើស កាន់តែខ្លាំងទៅហើយ។ ខ្ញុំចង់បញ្ជាក់សម្រាប់រឿងនេះ ឲ្យបានច្បាស់ថា Ella Chen មិនមែនស្រីស្រឡាញ់ស្រីនោះទេ។ ខ្ញុំសូមសន្យាថា មិនយករឿងនេះមកនិយាយលេង ម្តងហើយម្តងទៀតសម្រាប់ខ្លួនខ្ញុំនោះទេ វាពិតជារឿងគួរឲ្យអស់សំណើចណាស់។ កុំចោទប្រកាន់ថា ខ្ញុំស្រឡាញ់ភេទដូចគ្នា គ្រាន់តែដោយសារតែចរិកលក្ខណៈ និងការស្លៀកពាក់ខាងក្រៅរបស់ខ្ញុំ បែបនោះអី"

យោងតាមគេហទំព័រមួយ បានរាយការណ៍ឲ្យដឹងដែរថា នាង Selina និង នាង Hebe សមាជិកក្នុងក្រុមS.H.E  ក៏បានបដិសេធនូវពាក្យចចាមអារ៉ាមទាំងអស់នោះថា " Ella Chen មានការឈឺចាប់ ពេលមករដូវម្តងៗ ជារៀងរាល់ខែ ដែលវាមិនអាចក្លែងក្លាយបាននោះទេ"

យ៉ាងណាមិញ ផលិតកម្ម HIM International Music បានថ្លែងនូវសារជាផ្លូវការមួយថា ពួកគេនឹងចាត់វិធានការតាមផ្លូវច្បាប់ ទៅលើសេចក្តីរាយការណ៍ណាមួយ ដែលប្រឌិត និងបំភ្លៃពីការពិត៕






តារាសម្តែង និងជាតារាចម្រៀង  Ella Chen

ប្រភព Lollipop
ដោយ៖ កា
ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]