សត្វស្វាមួយក្បាល បានធ្វើសកម្មភាពតបត ដ៏គួរឲ្យស្រឡាញ់និងភ្ញាក់ផ្អើល ក្រោយពីមើលការ លេងសៀក របស់បុរសម្នាក់។

វីដេអូខ្លីមួយ ដែលគេយល់ថា ថតឡើងនៅអាមេរិក កំពុងតែក្លាយជាវីដេអូដ៏ល្បី ក្នុងអនឡាញ ដោយសារតែ សកម្មភាព របស់សត្វ ស្វាប្រតិកម្មទៅនឹង ការលេងសៀករបស់អ្នកទេសចរ ដែលចូលលេង ក្នុងសួនសត្វនេះ។ ក្រឡេកមកមើលវីដេអូនោះ ប្រិយមិត្ដនឹង ឃើញបុរសម្នាក់ យកផ្លែឈើមួយ ដាក់ចូលទៅក្នុង កែវកាហ្វេខ្លី រួចក្រឡុក ខណៈដែលស្វានៅក្នុងទូរកញ្ចក់ កំពុងតែសម្លឹងមើល។ ក្រោយពីក្រឡុករួច បុរសម្នាក់បានលេងសៀក ដោយលាក់ទុកផ្លែឈើនោះ និងបង្ហាញទៅស្វាថា ក្នុងកែវនេះបាត់ផ្លែឈើនេះទៅហើយ។

អ្វីដែលមិននឹកស្មានដល់ ស្វានេះបែរជា អស់សំណើច និងដេកននៀលនៅលើដី ដែលធ្វើឲ្យទាំង អ្នកកាន់កាមេរ៉ា និងបុរសរូបនេះ នាំគ្នាអស់សំណើចដូចគ្នា។

សូមទស្សនា និងកម្សាន្ដជាមួយនឹង វីដេអូនេះទាំងអស់គ្នា៖






ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]